សោម កណ្ណិការ សិស្ស​ល្ខោន​និយាយ​របស់​ម៉ែ​ម៉ឺន ទសវត្ស៦០ កំពុង​ដុនដាប ហើយ​របរ​ទូល​នំ​លក់​ក៏​លែង​ដាច់​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្សិលមិញ Sabay បញ្ចេញ​ដំណឹង​ដ៏​ខ្លោចចិត្ត​មួយ​ទាក់ទង​នឹង​ជីវភាព​ខ្វះខាត​របស់​តារា​សម្ដែង​ស្រី​វ័យ​ជរា សុខ ចន្ថន ហៅ​អ្នក​គ្រូ​សោម កណ្ណិការ ដោយ​ផ្នែក​លើ​ប្រភព​លោក សាយ សៀរ៉ា ដែល​ធ្លាប់​ផ្ដល់​ជំនួយ​ដល់​គាត់។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០២១ បាន​សម្ភាសន៍​តារា​សម្ដែង​រូប​នេះ​ផ្ទាល់​ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថិតនៅ​ក្នុង​វ័យ​៧០​ឆ្នាំ អ្នក​គ្រូ សោម កណ្ណិការ នៅ​តែ​ពឹងផ្អែក​លើ​មុខរបរ​ជួយ​ទូល​នំពុម្ព​គេ​លក់​នៅ​ផ្សារ​អូឡាំពិក និង​មាន​មុខរបរ​បន្ថែម គឺ​អាជីព​សម្ដែង ប៉ុន្ដែ​ចាប់​តាំង​ពី​វិបត្តិ​ជំ ងឺ​កូ វីដ-១៩ បាន​អូស​បន្លាយ​ជិត​២​ឆ្នាំ ប្រភព​ចំណូល​ទាំង​២​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង ហើយ​ត្រូវ​ពឹង​លើ​ការ​ទំនុក​បម្រុង​របស់​កូន​ប្រុស​២​នាក់ ដែល​ម្នាក់​ធ្វើ​ការ​ខាង​ប្រមូល​សំរាម និង​ម្នាក់​ជា​អ្នក​លក់​បាយ។ ដោយ​កូន​ទាំង​២​រក​មិន​សូវ​បាន​ដែរ ខែ​ខ្លះ​កូន​ឲ្យ​១០​ម៉ឺន​រៀល ហើយ​ខែ​ខ្លះ​ក៏​អត់​ទៅ​ទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយ​ដល់​ស្ថានភាព​រស់នៅ និង​ការ​ហូបចុក​ប្រចាំ​ថ្ងៃ អ្នក​គ្រូ សោម កណ្ណិការ ចាប់​ផ្ដើម​អួល​ដើមក រួច​សម្រក់​ទឹក​ភ្នែក​ថា ក្នុង​ស្ថានភាព​ជំ ងឺ​កូ វីដ-១៩ កាន់​តែ​ធ្ងន់ធ្ងរ​នេះ បញ្ហា​ជីវភាព​របស់​អ្នកស្រី​ក៏​កាន់​តែ​ដុនដាប​ដែរ ព្រោះ​ប្រភព​ចំណូល​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ទាំង​របរ​លក់​នំ និង​សម្ដែង ហើយ​ប្រាក់​បន្តិចបន្តួច​ដែល​កូន​ធ្លាប់​ជូន​នោះ​ក៏​លែង​បាន​ដោយ​សារ​កូន​ៗ​ខ្វះ​ខាត​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សោម កណ្ណិការ៖”អត់​មាន​គេ​ជឿ​ខ្ញុំ​ជា​តារា​ហើយ​ដាច់​ពេល​នោះ​ទេ! រាប់​តាំង​ពី​មេភូមិ មេ​ក្រុម​ឡើង​ទៅ…តែ​តាម​ពិត​ខ្ញុំ​ដាច់​ពេល​មែន ខ្ញុំ​មិន​ដឹង​ទៅ​លើក​ដៃ​សំពះ​សុំ​អ្នក​ណា​ទេ? ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ចិញ្ចឹម ឬ​ឲ្យ​ខ្ញុំ​រហូត​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជួយ​ដោះ​ស្រាយ​ខ្ញុំ​បាន​មួយ​គ្រា​ៗ​ផង…ហើយ​ឥឡូវ​មាន​ចៅ​កំព្រា​៤​នាក់​ទៀត”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូម​រំលឹក​ថា តារា​សម្ដែង សុខ ចន្ថន ហៅ​អ្នគ្រូ​សោម កណ្ណិការ ធ្លាប់​ទទួល​បាន​ជំនួយ​ពី​សមាគម​សិល្បករ​ខ្មែរ​ចំនួន​បី​ខែ ហើយ​តារា​សម្ដែង​ប្រុស សាយ សៀរ៉ា ក៏​ធ្លាប់​ជួយ​បាន​៥០​ម៉ឺន​រៀល​ដែរ។ ដូច្នេះ​បើ​សប្បុរសជន​មាន​បំណង​ជួយ​ដល់​តារា​សម្ដែង​វ័យ​ជរា​នេះ អាច​ទាក់ទង​គាត់​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​លេខ៖០១២២៦៨៥២៦។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​តាម​អ្នក​គ្រូ សោម កណ្ណិការ រូប​គាត់​មាន​ជំនាញ​សិល្បៈ​ផ្នែក​ល្ខោន​និយាយ ដោយ​ក្នុង​សម័យ​លន់ ណល់ មាន​យាយ​ម៉ែ​ម៉ឺន និង​លោក ពៅ យាឡេង ជា​អ្នក​បង្ហាត់​បង្រៀន។ ប៉ុន្ដែ​ពេល​ចេញ​ប្រឡូក​ក្នុង​សិល្បៈ​ស្រាប់​តែ​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់ ទើប​អ្នក​ស្រី​មិន​បាន​បន្សល់​ស្នាដៃ​អ្វី​សោះ។ ទើប​ក្រោយ​បែក​របប​ខ្មែរ​ក្រហម ឆ្នាំ​១៩៧៩…

Read More

កាន់តែសង្វែគ! នៅពេល អ្នកនាង យុគ ចិន្តា ស្រែកទ្រហោយំខ្លាំងៗ ក្នុងថ្ងៃទទួលធា តុម្ដាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នេះ រយៈពេល ២ ថ្ងៃហើយ ដែលអ្នកម្តាយរបស់ពិធីការិនីល្បីឈ្មោះ យុគ ចិន្តា បានអនិច្ចកម្មកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ។ ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តក្នុង និង ក្រៅរង្វង់សិល្បៈជាច្រើន ហាក់មានការសោកស្តាយ និង ចូលរួមរំលែកទុក្ខដល់អ្នកនាងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង សពរបស់អ្នកម្តាយរបស់ អ្នកនាង យុគ ចិន្តា ក៏បានបូជារួចរាល់ទៅតាមប្រពៃណីហើយក្តី ពីភាពសោកសង្រេងរបស់ក្រុមគ្រួសារ កូនចៅ នៅតែដិតដាមស្នាមញញឹមមិនអាចកាត់ថ្លៃបានរបស់រូបលោក ។ លើសពីនោះ នៅរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នេះ អ្នកនាង យុគ ចិន្តា បានបង្ហោះសារ ព្រមទាំងវីដេអូរៀបរាប់យ៉ាងទាំងសភាពស្រែកទ្រហោយំខ្លាំងៗ នឹកអាល័យដល់អ្នកម្ដាយថា «ឈុតថ្មី ដែលម៉ែឱ្យកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ» មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទប់ទឹកភ្នែកមិនជាប់នោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារអមជាមួយនឹងវីដេអូ យំគគ្រូកយ៉ាងសោកសៅ អ្នកនាង យុគ ចិន្តា បានសរសេររៀបរាប់ថា «អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ ម៉ែអើយ ! ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះ ? អ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ! ឈុតថ្មី ដែលម៉ែឱ្យកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ? ម៉េចទុកកូនចោលបែបនេះ ? ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ ម៉ែសាងបុណ្យច្រើនណាស់ម៉េចក៏ម៉ែអាយុខ្លីយ៉ាងនេះ ?…

Read More

ស្ទើរតែមិនគួរឲ្យជឿដូចប្រែកាយចឹង នារីម្នាក់ពីមុនទម្ងន់ដល់ទៅ ៩០គីឡូ តែពេលនេះមក​សល់​ត្រឹម​តែ48​គីឡូ រីឯសម្រស់ស្អាតខ្លាំងណាស់…

យោងតាមរយៈគណនីហ្វេសប៊ុក​នារីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ​ Pov Meas បានបង្ហាញពីរូបសម្រស់របស់ខ្លួន​ កាលពីប៉ុន្មានឆ្នាំមុន​ ដែលកាលនោះ​ គាត់មានទម្ងន់រហូតទៅដល់​ ៩០គីឡូឯណោះ​ ប៉ុន្ដែដោយសារតែរូបនាង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានជួបរឿងរ៉ាវមួយចំនួន​ក្នុងឆាកជីវិតរបស់ខ្លួន​ ទេីបធ្វេីឱ្យគាត់​ បានកែប្រែភាពឈឺចាប់ទាំងអស់នោះ​ មកប្ដូរជាកម្លាំងចិត្ត​ និងការខិតខំព្យាយាម​ រហូតធ្វេីឱ្យគាត់អាច​ សម្រកគីឡូមកនៅត្រឹម​តែ​ ៤៨គីឡូ​វិញ​ សឹងតែមិនគួរឱ្យជឿ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសំណេររបស់គាត់​ បានសរសេរប្រាប់ឱ្យដឹងថា៖“ពី​មុន​ខ្ញុំ​ធាត់​ខ្លាំង​ណាស់​ ​ហើយ​អាក្រក់​ទៀត​ និយាយ​ត្រង់​ ខ្ញុំ​មាន​មោទនភាព​ ហើយ​សរសើរ​ខ្លួន​ឯង​អត់​បាត់​ទេ​ ជិត​90គីឡូ​មក​សល់​ត្រឹម​48​គីឡូ​ គ្រប់​យ៉ាង​ដែលឆ្លង​កាត់​មក​ការ​ឈឺចា.ប់​ នឹង​ពាក្យ​សម្ដី​មេីល​ងា.យ​អី​ ដែលថា​មិន​ធ្លាប់​ទទួល​បាន​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាងណា​ក៏​គួរ​អរគុណ​វិញ​ទេ​ ព្រោះ​វា​អាច​ជា​កម្លាំង​ចិត្ត​ល្អ​បំផុត​ មិន​ឈឺ​ក៏​មិន​ចាំ​ហេីយ​ក៏​មិន​ខំប្រឹង​ដែរ​។ អរគុណ​ខ្លួនឯង​ណាស់​ កន្លង​មក​​ដែល​ទ្រាំ​លំបាក​គ្រប់​សព្វ​បែប​យ៉ាង​ ​ព្យាយាម​តស៊ូ​ដេីរ​ចេញ​ពី​ចំណុច​សូន្យ​ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខំប្រឹង​រហូតដល់​ទទួល​បាន​ជោគជ័យ​ ស្រលាញ់​ខ្លួន​ឯង​ខ្លាំង​បំផុត​ ស៊ូ​ៗ​ម៉ាប់​ៗ​គ្នា​យើង​ ​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ធ្វើ​ឲ្យ​បាន​​​ជា​មុន​ ទេីប​អាច​បង្ហាញ​លទ្ធផល​ឲ្យ​អ្នក​ដទៃ​ឃេីញ​“។ ប្រភព khmerorsja

Read More

មិនធម្មតាមែន!!​​ តោះមកដឹងពីជីវប្រវត្តិខ្លះៗ​ និងចំនូលពី TIKTOK​ របស់ពូម៉ៅ​ ដែលបានចន្លោះពី ៩៨,៥៦១ដុល្លាររហូតទៅដល់…

តារា TikTok ដ៏ល្បីដែលអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក និង TikTok ដាក់រហ័សនាមឱ្យថា ពូម៉ៅ ការពិតមានឈ្មោះពិតថា The Ben Salem ជាកូនកាត់ អ៊ីតាលី-សេណេហ្គាល់ មានអាយុ ២១ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Salem ត្រូវបានគេស្គាល់តាមរយៈឈ្មោះ Khaby Lame ឬ Master Kaby ដែលមុនពេលទទួលបានកេរ្តិ៍ឈ្មោះល្បីនៅលើ TikTok លោកក៏ធ្លាប់ជាគ្រូកីឡាថ្នាក់វិទ្យាល័យផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែក្រោយវីរុសកូវីដ១៩បានផ្ទុះឡើង Khaby ក៏ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលជាច្រើនាក់ទៀតដែលបានបាត់បង់ការងាររបស់ខ្លួន ពេលនោះឪពុករបស់លោកតែងរំអុកឱ្យលោកស្វែងរកការងារថ្មីធ្វើ ប៉ុន្តែ Khaby នៅតែស្នាក់នៅផ្ទះ និងចាប់ផ្តើមថតវីដេអូរបស់ខ្លួនវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកលោកក៏ចាប់ផ្តើមល្បី និងមានអ្នកទាក់ទងឱ្យលោកធ្វើតារាបង្ហាញម៉ូតថតដាក់ទស្សនាវដ្តីទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមទីផ្សាររបស់ Influencers បានឱ្យដឹងថា Khaby អាចរកប្រាក់ចំណូលពី Tiktok បានពីចន្លោះ ៩៨,៥៦១ដុល្លារទៅ ៤.៤លានដុល្លារក្នុងមួយផុស ហើយផុសដែលទទួលបាន Like ច្រើនជាងគេមានរហូតដល់ ១ពាន់លាននាក់ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ដែរថា Khaby បានមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់កាលពីខែតុលា ឆ្នាំ២០២០ រហូតមកទល់ពេលនេះអ្នកទាំង ២ បានប្តូរឈ្មោះពីសង្សារទៅជាគូដណ្តឹងនឹងគ្នាផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ភរិយាអភិបាលខេត្តព្រៃវែងលោកជំទាវ ​ជា ផល្គុន បានបង្ហាញមុខកូនប្រុសទាំង ៣ សង្ហាៗមិនចាញ់តារាហើយថែមទាំង…

លោកជំទាវ ​ជា ផល្គុន ភរិយាអភិបាលខេត្តព្រៃវែងឯកឧត្ដម ជា សុមេធី បានបង្ហាញមុខកូនប្រុសទាំង ៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយនឹងសកម្មភាពសប្បុរសធម៌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបរាងដ៏សង្ហាៗរបស់ពួកគេស្ទើរតែមិនចាញ់តារាភាពយន្តនោះទេ ។តាមរយៈរូបភាពជាច្រើនសន្លឹក កូនប្រុសសង្ហាៗទាំងបី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានរូបរាង កម្ពស់កំពរប្រហាក់ប្រហែលគ្នា និងអ្វីដែលគួរឱ្យសរសើរនោះ ថែមទាំងមានអត្តចរិតល្អ មិនឆ្មើងឆ្មៃ រួសរាយរាក់ទាក់ ដើរតាមគន្លងឪពុកម្ដាយ មានទឹកចិត្តល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះអ្នកខ្វះខាត ចេះចែករំលែក ។ជាក់ស្ដែងថ្មីៗនេះ បងប្អូនអ្នកទាំង ៣ បាននាំគ្នា នាំយក នំភីហ្សា និងភេសជ្ជៈ ទៅជូនដល់ប្អូនៗកុមារកំព្រា នៅអង្គការមូលនិធិនៃក្តីសង្ឃឹម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុងព្រៃវែង ក្នុងបរិយាកាសប្រកបដោយភាពរីករាយ ។តាមលោកជំទាវ ជា ផល្គុន ដែលជាម្ដាយ បានប្រាប់ថា កូនទាំង ៣នាក់នេះ មានឈ្មោះដូចជា៖ សុផានី សុផាណា និងសុផារ័ត្ន ៕ តោះមកទស្សនារូបភាពស្អាតៗដូចខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អីយ៉ាស! ស្ងាត់ៗ ជា វិបុល បង្ហោះរូបកាលផ្តើមស្នហ៌ដំបូង ទើបដឹងការពិតមួយនេះថា….

ភ្នំពេញ មហាជនពិតជាបានដឹងថាមួយ រយៈនេះ ឃើញថា ពិធីការិនីដ៏ឆ្នើម អ្នកនាង គង់ សុជាតិ និងស្វាមីរបស់នាង លោក ជា វិបុល កាន់ តែមានភាពល្អូនល្អើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងក្ដីសុខនៅក្នុងរង្វង់គ្រួសារ ដែលតែងតែ បើកបង្ហាញពីសកម្មភាព​ស្វីតៗជាច្រើន នៅលើ បណ្ដាញសង្គម ឲ្យហ្វេនៗបានទស្សនា ផងដែរ។ដោយសកម្មភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកទាំងពីរ នៅតែល្អូកល្អើន ស្អិតរមួត លើសដើមទៅទៀត ជាពិសេស អ្នកនាង គង់ សុជាតិ បានបង្ហោះរូបជាមួយស្វាមី យ៉ាងរ៉ូមែនទិក ស្របពេលគូស្នេហ៌ទំាង២កាន់តែផ្អែមល្ហែមនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ លោក​ជាវិបុល បាន បង្ហោះរូបភាពកាលផ្តើមស្នេហ៌គ្រាដំបូងជាច្រើន អមនិងសារថា មើលស្គាល់ទេបងប្អូន កាលពីស្នេហ៏គ្រាដំបូងនោះអី សូមទស្សនារូបភាពខាងក្រោមនេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សូដា នីតា បានប្តីក្មេងពូកែថ្នមចិត្ត មើលថែដូចកែវ ក្រោយសម្រាលកូនប្រុសមុខឃ្យូត

តារាស្រី សូដា នីតា ជាតារាក្នុងចង្កោមសិល្បៈខ្មែរមួយរូបដែលបានឈរជើងយ៉ាងរឹងមាំក្នុងវិថីនេះមកជាយូរឆ្នាំណាស់មកហើយ យ៉ាងណាតារាស្រីរូបនេះនៅតែអាចក្តោបបានទីផ្សារការងារពីអាជីពនេះបានជារឿយៗមិនដែលដាច់ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលឈរជើងលើវិថីសិល្បៈយូរឆ្នាំមកនេះ ទីបំផុតតារាស្រីវ័យជ្រេ សូដា នីតា បានសម្រេចចិត្តមានក្បាលកន្ទុយ សាងគ្រួសារជាមួយតារាសម្តែងប្រុសរូបសង្ហាសាច់ដុំម្នាក់ឈ្មោះ យុទ្ធ ឋានៈ ដើម្បីឱ្យជីវិតកាន់តែមានន័យ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីសាងគ្រួសារជាមួយប្តីវ័យក្មេងមិនបានប៉ុន្មាន តារាស្រី សូដា នីតា ក៏ទទួលបានចំណងដៃស្នេហ៍នូវកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ ដែលបានសម្រាលកាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ។ គិតមកដល់ពេលនេះ តារាស្រី សូដា នីតា សម្រាលកូនប្រុសបានប្រមាណជា ៤ ខែហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយដល់កូនប្រុសរបស់តារាស្រីរូបនេះវិញ មានអាយុទើបតែបាន ៤ ខែប៉ុណ្ណោះ ប៉ុន្តែមានមុខមាត់ស្រស់ស្អាត ឃ្យូត គួរឱ្យស្រឡាញ់ខ្លាំងណាស់ ហើយឈ្មោះទៀតសោតក៏ពីរោះ ដោយរូបគេមានឈ្មោះ ស៊ិនសូ ម៉េងឃុន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងភាពស្រស់ស្អាតរបស់ទារកតូចនេះដែរ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថាបានមកពីឪពុកម្តាយរបស់គេ ដែលសុទ្ធតែមានភាពស្រស់ស្អាត ស្រស់សង្ហានោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយសម្រាលកូនរួច តារាស្រី សូដា នីតា ហាក់កាន់តែមានសំណាងទ្វេមួយកម្រិតទៀត ដោយនាងទទួលបានការមើលថែទឹកក្តៅទឹកត្រជាក់ ក្តីស្រឡាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមីវ័យក្មេង គឺលោក យុទ្ធ ឋានៈ ខ្លាំងឡើង ហើយពេលនេះដែរ ជីវិតគ្រួសាររបស់ពួកគេក៏កំពុងតែមានក្តីសុខសុភមង្គលផងដែរ ៕

Read More

អឹស! អ្នកជិតខាងឃើញហើយរត់ ដោយសារគិតថាគ្រួសារនាង Pat Napapa មានជំងឺនេះ

គិតមកត្រឹមប៉ុន្មានខែចុងក្រោយនេះ មិនត្រឹមតែនៅទីប្រជុំជននោះទេ ដែលរងការរាតត្បាតពីជំងឺកូវីដ-១៩ យ៉ាងគំហុក សូម្បី​តែនៅក្នុងពិភពសិល្បៈថៃក៏កំពុងតែចលាចលដូចគ្នាដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតធ្វើឱ្យតារាជាច្រើនត្រូវធ្វើចត្តាឡីស័កបន្តកន្ទុយគ្នា ។ ដោយឡែកថ្មីៗនេះ ស្រាប់តែមានព័ត៌មានមួយបានលេចឡើងថា តារាស្រីនាង Pat Napapa និង កូន កើតកូវីដ-១៩ រហូតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង ឆ្ងល់ជាខ្លាំងហេតុអ្វីមិនមានការចេញបកស្រាយពីសមីខ្លួន ។ដោយឡែកនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២០២១ នេះ តារាស្រីនាង Pat Napapa ស្រាប់តែចេញមុខបកស្រាយទាំងក្តៅចិត្តចំពោះព័ត៌មានមិនពិតដែលថា នាង និង កូនរបស់នាងកើតកូវីដ-១៩ នោះថា « ដំបូងឡើយមានអ្នកជិតខាងម្នាក់មកប្រមូលសម្រាមនៅក្បែរផ្ទះ ស្រាប់តែជួបអ្នកនៅជាមួយនាង រួចនិយាយថា កុំមកជិតគាត់ អូនឯងកើតកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថែមទាំងឱ្យអ្នកនៅជាមួយ Pat ទៅមើលព័ត៌មានថែមទៀតផង ព្រោះលោកឃើញព័ត៌មានចេញបែបនោះ » ។នាងក៏បានបន្តទៀតថា ដោយសារតែលេចឮដំណឹងមិនពិតបែបនេះ មានមនុស្សមិនតិចទេដែលខលមក សួរ និង លើកកម្លាំងចិត្តនាង និង កូន ។ មួយវិញទៀត សូម្បីតែកម្មវិធីមួយចំនួនក៏ត្រូវខលមកផ្អាកនាងសិនដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះគិតថា នាងកើតកូវីដ-១៩ ។យ៉ាងណាមិញ ដើម្បីកុំឱ្យមានការយល់ច្រឡំ នាងសូមបញ្ជាក់ម្តងទៀតថា « នាង និង កូនមិនបានកើតកូវីដ-១៩ នោះទេ ហើយសម្រាប់ព័ត៌មានមិនពិតមួយនេះ នាងក៏បានត្រៀមរួចរាល់ហើយដែរ សម្រាប់ការប្តឹង ប្រសិនបើជាធ្វើឱ្យនាងមានការខាតបង់អ្វីមួយ ឬ ប៉ះពាល់កត្តិយសនាង និង ក្រុមគ្រួសារនោះ » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

លោកតាវ័យ ៧០ ឆ្នាំ ជាបេក្ខជនចាក់វ៉ាក់សាំង ទី ៥ លាន បានទទួលអំណោយពីសម្ដេច រហូតដល់…

នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ តាមរយៈផេកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរ ចំពោះលោកតាវ័យ ៧០ ឆ្នាំ មួយរូប ទទួលបាននូវការ ចាក់វ៉ាក់សាំងទី ៥ លាន ហើយនឹងទទួលបានអំណោយមួយចំនួនពីសម្ដេច ។លោកតាដែលមានសំណាងរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានឈ្មោះ ណុប មាន អាយុ ៧០ ឆ្នាំ ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី ៥ លាននៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ។ចំពោះរង្វាន់ដែលនឹងទទួលបាន លោកជំទាវ ឱ វណ្ណឌីន​ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល និងជាអ្នកទទួលបន្ទុកការងារផ្នែកវ៉ាក់សាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងនាំយកថវិកាចំនួន​ ១០ លានរៀលព្រមទាំងសម្ភារផ្សេងទៀតដែលជាជំនួយឧបត្ថម្ភ ទៅប្រគល់ជូនដោយផ្ទាល់តែម្ដង ។យ៉ាងណាមិញ ចំពោះរឿងនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អរគុណទៅដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន និង ក្រុមគ្រួសារ ។ ក្នុងនោះ សម្ដេច ក៏បានកោតសរសើរក្រុមគ្រូពេទ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជន ដែលមកដល់ពេលនេះ កម្ពុជាចាក់បាន ៥០ ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់ ១០ លាននាក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អាណិតណាស់!!​ ទោះបីមិនបានចេញប្រគុំ ២ឆ្នាំមកហើយក្ដី​​ តែក្រុមបងៗតន្ត្រីសំនៀងជនពិការបានឆ្លងកូវីដរហូតដល់…

យ៉ាងហោចណាស់មាន ជនមានពិការភាព នៃសមាគមតន្ត្រីសំនៀងជនពិការចំនួន ៣៧នាក់ ក្នុងចំណោម ៦២នាក់ ត្រូវ​បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចាប់តាំងពីថ្ងៃទី៩ ខែកក្កដាមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៤ ខែកក្កដា​នេះ​ថា ជនមានពិការភាព ដែលឆ្លងកូវីដ-១៩ទាំង៣៧នាក់នោះ គឺមិនបានចេញទៅក្រៅ ដើម្បីប្រគុំ​តន្ត្រីតាមដងផ្លូវ​ ឬតាមបណ្ដាខេត្តណាមួយឡើយ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ចាប តូ បានថ្លែងយ៉ាងដូច្នេះថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «អត់ទេៗ គឺគាត់នៅក្នុងសមាគមទេ ព្រោះសមាគមរបស់ប្អូន អត់ដែល​ប្រគុំ​តន្ត្រីតាមដងផ្លូវទេបង សមាគមពួកខ្ញុំប្រគុំតន្ត្រីទូទាំង២៥រាជធានី-ខេត្ត ហើយចាប់ពីកូវីដ-១៩មក គឺ២ឆ្នាំហើយ យើងខ្ញុំអត់ដែលបានចេញប្រគុំទេបង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅពេលអ្នកសារព័ត៌មានសួរថា តើមកដល់ពេលនេះ បានរកឃើញប្រភពចម្លងហើយឬនៅ? ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងបញ្ជាក់ថា «បាទបងអត់ដឹងច្បាស់ទេបង ដោយសារតែពួកយើងខ្ញុំខំព្យាយាមការពារ ៣ការពារ ៣កុំដែរ ក៏ប៉ុន្តែវានៅតែឆ្លងអញ្ចឹងបង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការបានឲ្យដឹងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យសមា​ជិកនៃសមាគមតន្ត្រីសំនៀងជនពិការ សម្រាកព្យាបាលជំងឺកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅនឹងកន្លែងសមាគមតែម្តង និងបានឧបត្ថម្ភនូវសម្ភារៈ ស្បៀងអាហារ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងបានសហការណ៍ជាមន្ទីរសុខាភិបាល ដើម្បីផ្តល់ថ្នាំសម្រាប់ព្យាបាល ដល់អ្នកមានវិជ្ជមានកូវីដ-១៩ នៃសមាគមនេះផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី១៤ ខែកក្កដាម្សិលមិញ លោក ឯម ច័ន្ទមករា ក៏បានចុះសួរសុខទុក្ខ និងនាំថវិកាផ្ទាល់របស់លោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទៅប្រគល់ជូនដល់ជនមានពិការភាព នៅក្នុងសមាគមតន្ត្រីសំនៀងជនពិការនោះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More