អស្ចារ្យមែន ! យុវតីខ្មែរម្នាក់ប្រឹងរៀនរហូតទទួលបានអាហាររូបករណ៍ ១០០% រៀននៅជប៉ុន ហើយរូបនាងបានសន្យាថា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា ការទៅបន្តការសិក្សានៅក្រៅប្រទេសមិនមែនជារឿងងាយស្រួលឡើយ អាចនិយាយបានថាជួបឧបសគ្គច្រើន ដោយរឿងដំបូងដែលពិបាកនោះគឺការរស់នៅបែកពីក្រុមគ្រួសារ បន្ទាប់មកបរិយាកាសរស់នៅ អាកាសធាតុ អាហារហូបចុក និងរឿងជាច្រើនទៀតដែលអ្នកដែលទៅបន្តការសិក្សាត្រូវជួបប្រទះ និងខិតខំដើម្បីជំនះ។ យ៉ាងណាមិញ ដើម្បីផ្ដល់ជាចំណេះដឹង និងគន្លឹះសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅរៀនបន្ត ក្រុមការងារខ្មែរណូតបានធ្វើការសម្ភាសន៍ជាមួយយុវតីខ្មែរមួយរូបដែលបានតស៊ូរៀនសូត្ររហូតទទួលបានអាហាររូបករណ៍នៅប្រទេសជប៉ុន។ យុវតី តាំង មួយជូ ជាកូនអ្នកភ្នំពេញ បានទទួលអាហាររូបករណ៍រហូតដល់ ១០០% ពី MEXT scholarship 2017 របស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក។ យុវតីដែលបច្ចុប្បន្នកំពុងបន្តការសិក្សាឆ្នាំទី៤ នៅប្រទេសជប៉ុនរូបនេះបានឱ្យដឹងថា ដំបូងឡើយកញ្ញាមិនគិតថាបានទៅសិក្សានៅក្រៅប្រទេសទេ ដោយកាលនោះពេលប្រលងជាប់បាក់ឌុបភ្លាមៗ កញ្ញាបានដាក់ពាក្យរៀនជំនាញដែលចង់រៀននោះគឺជំនាញ កុំព្យូទ័រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែក្រោយចូលរៀនជំនាញកុំព្យូទ័រ បាន ១ខែរួចមក យុវតីរូបនេះត្រូវបានជំរុញ​និងលើកទឹកចិត្តដោយលោកគ្រូ​ គណិតវិទ្យា របស់ខ្លួន​ឱ្យសាកដាក់ពាក្យប្រលងយកអាហារូបករណ៍នៅប្រទេសជប៉ុន ហើយជាលទ្ធផលគឺ ជាប់អាហាររូបករណ៍រហូតដល់ ១០០% និងជាសិស្ស ម្នាក់នៃសិស្ស ៨នាក់ដែលជាប់ក្នុងចំណោមអ្នកដាក់ពាក្យចន្លោះពី ២០០ ទៅ ៣០០នាក់។ ដោយឡែកបើក្រលេកទៅមើលការរស់នៅក្នុងប្រទេសជប៉ុនវិញ យុវតី មួយជូ បានឱ្យដឹងថា មិនមានភាពងាយស្រួលនោះទេ ព្រោះ​រូបនាងត្រូវបែកពីគ្រួសារ និងមិនចេះភាសាជប៉ុនពេលទៅដល់ទីនោះដំបូង តែទោះជាយ៉ាងណាក្ដី យុវតីរូបនេះ នៅតែតស៊ូជំនះ ដើម្បីម្ដាយរបស់នាងដែលតែងតែព្រួយបារម្ភ និងផ្ដល់កម្លាំងចិត្តដល់នាងគ្រប់ពេល។ កញ្ញាបានបន្ថែមថា ក្នុងអំឡុងពេលសិក្សា និងរស់នៅជាង ៤ឆ្នាំមកនេះ កញ្ញាបានយល់ដឹង ក៏ដូចជារៀនសូត្របានច្រើនពីប្រទេសជប៉ុន ក្នុងនោះរូបនាងបានលើកឡើង ៣ចំណុចធំៗដែលនាងចូលចិត្តគឺ ទី១ ទទួលបាន​ព័ត៌មានច្រើន ដោយសារនៅប្រទេសជប៉ុនសំបូរទៅដោយហាងលក់សៀវភៅនិងមានតម្លៃថោក ហើយសៀវភៅខ្លះសឹងតែអានមិនគិតថ្លៃទៀតផង។ ទី២ រៀនសូត្រពីជនជាតិជប៉ុនអំពីការរៀបចំពេលវេលា ដោយជនជាតិជប៉ុននៅពេលចង់ធ្វើអ្វីមួយគឺមានគម្រោងច្បាស់លាស់ និងកំណត់ពេលមុនហើយស្រាប់ ។​ និងទី៣ អាចស្គាល់ពីវប្បធម៌របស់ប្រទេសមួយផ្សេងទៀត ចំណុច​មួយនេះ គឺជាចំណុចដែល មួយជូ ចូលចិត្តរៀននៅជប៉ុនខ្លាំងមែនទែន ដោយសារនៅក្នុងប្រទេសនេះ ប្រជាជនសុទ្ធតែសុភាពរាបសារ គោរពពេលវេលា និងជាមនុស្សខំប្រឹងប្រែង…

Read More

ជួយគ្នាផង!! សែនសង្វែគណាស់ខណៈម្តាយកំពុងសម្រាកព្យាបាលកូវីដ​ នាងតូច​ត្រូវរស់នៅ៣នាក់បងប្អូន​​​ ព្រោះតែឪពុកបាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណី​ទី២ ស្លា​ ប់​ ដោយជំងឺ​កូវីដ​​មាន​ឈ្មោះ​ សាំ​ ប្រុស អាយុ​ ៥១ ឆ្នាំ រស់នៅភូមិ​ ច្រកត្រាវ ឃុំមេមត់​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានតេស្តឃេីញ​វិជ្ជមាន កូវីដ​ នៅថ្ងៃទី​ ១០ កក្កដា ២០២១ ហេីយចូលសម្រាកព្យាបាលទាំងប្តី​ ទាំងប្រពន្ធ​​ ។​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដល់ព្រឹកថ្ងៃទី​ ១៥ កក្កដា ២០២១ នេះ បានធ្វេីទុក​ ហត់​ ពិបាកដកដង្ហេីម​ នៅម៉ោង​ ២​ : ៣០ នាទី​យប់ ខាងក្រុមគ្រូពេទ្យ​បាន​ចូលទៅ​ព្យាបាល​ និង​ ដាក់​អុកស្សុីស្សែន​ជូនគាត់​រហូត​ ដល់ម៉ោង​ ៥ : ២០ នាទី​ អ្នកជំងឺ​ធ្វេីទុកខ្លាំង​ ហេីយបាន​ ផុ​ ត​ដ ង្ហេីម​ នៅម៉ោង​ ៥:៣០ នាទី​ ព្រឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមគ្រូពេទ្យ​ព្យាបាល​ ជំងឺ​ កូវីដ​ សូមចូលរួមសោក​ ស្តាយ​ ចំពោះ​ គ្រួសារ​ សព​ ផង​ គាត់មាន​ កូនស្រី ៣ នាក់​ ដែលនៅតូច​ គាត់គឺជាបង្កោល​ គ្រួសារ​ បេី​ បងប្អូនណា​ មាន​ ចិត្ត​ ចង់ផ្តល់ជំនួយដល់ក្រុម​ គ្រួសារ​ គាត់​ សូមទាក់ទងមកខាងមន្ទីរពេទ្យ​ ព្រោះ​ ប្រពន្ធគាត់​ ក៏​ កំពុងសម្រាល​ ព្យាបាលកូវីត​ នៅខាងមន្ទីរពេទ្យ​ ដែរ។ ប្រភព៖ Kon…

Read More

ស្ថានទូតខ្មែរនៅប្រទេសជប៉ុន ជម្រាបជូនពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកូវីដ១៩ ប្រភេទថ្មីDELTA​ ​ដោយសារតែ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះ៖ «ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ននេះមានប្រទេសជាច្រើនក្នុងសកលោកនៅបន្តរងគ្រោះយ៉ាងខ្លាំងដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសការរីករាលដាលនៃវីរុសកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បំប្លែងថ្មី (Delta / Delta Plus) ដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វីរុសថ្មី នេះជាប្រភេទងាយចម្លង និងបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺបើប្រៀបធៀបនឹងប្រភេទវីរុសកូវីដ-១៩ ដទៃទៀត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីជូនដំណឹងដដែលបន្តថា «អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេត្តាប្រុងប្រយ័ត្នខ្ពស់ កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើដំណើរត្រឡប់ទៅប្រទេសវិញក្នុងអំឡុងពេលនេះប្រសិនបើពុំមានការចាំបាច់ព្រោះអាចមានហានិភ័យខ្ពស់អំឡុងពេលធ្វើដំណើរ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានទូតក៏សំណូមពរពលរដ្ឋខ្មែរ មេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មេម៉ាយសប្បាយចិត្ត! ក្រោយឈ្នះក្តីលើប្តីជើងល្អ ប្រពន្ធដើមម្នាក់នេះ ប្រែសឹងតែ៣៦០ដឺក្រេ រីឯអតីតប្តីត្រូវសងជំងឺចិត្តដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថៃ ប្រិយមិត្ត ពុកម៉ែ បងប្អូន និងមហាជន ដែលជាអ្នកនិយមតាមដានព័ត៌មានតាមរយ:បណ្តាញសង្គមហ្វេសប៊ុក ច្បាស់ណាស់ពិតជាបានចងចាំ នៅរឿងរ៉ាវដ៏កក្រើកកាលពីប៉ុន្មានខែមុននេះ ជុំវិញរឿងរ៉ាវប្រពន្ធដើមទៅអុកឡុករោងការប្តីរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលដែលកំពុងរៀបការជាមួយប្រពន្ធថ្មីទំាងដែលកំពុងតែមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយខ្លួន ដោយមិនទាន់ទាំងបានលែងលះគ្នាដាច់ស្រេចនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយខឹងចិត្តប្តីលួចមានស្រីថ្មីរហូតរៀបការ ប្រពន្ធដើមក៏បានទៅកែសម្ភស្ស រហូតមហាជននៅលើបណ្តាញហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញថា ស្រ្តីជាប្រពន្ធដើម មានសម្រស់ស្រស់ស្អាត ប្រែរហូតដល់ទៅ៣៦០ដឺក្រតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះទៅទៀតនោះ ទីបំផុតប្រពន្ធដើមបានឈ្នះក្តីបានលុយរហូតដល់ទៅជាង៦៥០០ដុល្លារ ដែលជាសំណងរបស់អតីតប្តី ត្រូវសងជំងឺចិត្តមកកាន់ខ្លួនថែមទៀតផង៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ថា ហ្វីយ៉ាតា សាច់ចាំ តែបើមើល អ្នកម៉ាក់វិញ ក៏មិនធម្មតាដែរ ឃើញតែរូប មិនជឿថា មានអាយុខ្ទង់នេះសោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ មហាជន នរណាៗក៏សរសើរពីសម្រស់ សែនស្រស់ ក្មេងជាងវ័យរបស់ អតីតបវរកញ្ញា ថៃ នារីសុជាតា ហៅ​ ហ្វីយ៉ាតា រូបនេះខ្លាំងណាស់ កូនប្រុសធំពេញរូបពេញរាងហើយ តែបើមើលទៅ អ្នកម៉ាក់ ហ្វីយ៉ាតាវិញ និយាយថា goalកប់ ហ្វេនៗស្រមៃចង់បានសម្រស់បែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល សម្រស់អ្នកម៉ាក់របស់ តារាស្រីរូបនេះវិញ ក៏មានសម្រស់ស្រស់ស្អាត មិនខុសគ្នាឆ្ងាយប៉ុន្មានទេ អាយុខ្ទង់នេះទៅហើយ តែសម្រស់អ្នកម៉ាក់វិញ ខ្ចីញេញ គ្មានស្នាមជ្រៀវជ្រួញ សូម្បីតែបន្តិច ទឹកមុខវិញ ភ្លឺម៉ត់រលោង តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានបង្ហើបប្រាប់ឲ្យដឹងថា អ្នកម៉ាក់ឆ្នាំនេះ មានអាយុដល់ទៅ ៥៩ឆ្នាំទៅហើយ ដោយក្នុងនោះ រូបនាង បានពោលពាក្យជូនពរអ្នកម៉ាក់ យ៉ាងដូច្នេះ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Happy 59th birthday mama. You know I love you no matter what. ជូនពរម៉ាក់សុខភាពល្អ សប្បាយចិត្តអោយច្រើន សម្រេចរាល់ក្ដីប្រាថ្នា កូននឹងនៅជាកម្លាំងចិត្តជានិច្ច. អូនសាច់ចាំកាត់តាមម៉ាក់ ហាហា៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ប្រពៃណាស់! នៅវ័យក្មេងតែមានទឹកចិត្ត ដោយនាងបានធ្វើនូវរឿងមួយ រហូតធ្វើឲ្យម្តាយទប់ទឹកភ្នែកមិនជាប់…

ប្រិយមិត្តជាច្រើនប្រាកដ ជាបានស្គាល់ច្បាស់រួចមកហើយ ពីកុមារីវ័យក្មេងមួយរូប ដែលមានទេពកោសល្យសិល្បៈដ៏សម្បូរបែប និងជាពិសេសនោះ គឺសម្រស់ដ៏ស្រស់ប្រិមប្រិយគួរឲ្យស្រលាញ់របស់នាង នោះគឺ កុមារី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ល្អហួស ដែលនាងគឺជាក្មួយស្រីបង្កើតរបស់តារាសម្ដែងស្រី ដេននី ក្វាន់ ហើយថ្ងៃនេះ ល្អហួស​ មានចិត្តបុណ្យបានធ្វើរឿងមួយគួរឲ្យសរសើរបំផុត រហូតធ្វើឲ្យម្តាយរបស់នាងស្រក់ទឹកភ្នែក។តាម​ព័ត៌មាន គឺ​នាង​បាន​ចំណាយ​ធនធាន​តិចតួច​ស្ដួចស្ដើង​របស់​ខ្លួន ឧបត្ថម្ភ​ជូន​ព្រះសង្ឃ​មួយ​អង្គ​ដែល​មាន​វ័យ​ជរាខ្លាំង និង​មាន​ជំងឺ(អាពាធ)ថែម​ទៀត។ តាម​លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឹមសាន ដែល​ជា​ឪពុក​មា​របស់​កុមារី បាន​ឲ្យ​ដឹង​ថា ក្មួយ​ស្រី​លោក​បាន​បរិច្ចាគ​ថវិកាដែលនាងខំសន្សំទុករហូតមកមិនហានចាយ ចំនួន​ ១០០ដុល្លា ដេីម្បីប្រគេនដល់ព្រះសង្ឃដែលមានព្រះជន្ម ១០១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វស្សាកំពុងតែអាពាធ។ក្រៅ​ពី​នេះ ល្អ​ហួស ក៏​បាន​ជួយដល់លោកយាយក្រីក្រនៅខេត្តកំពង់ចាមដែលកំពុងតែជួបទុក្ខលំបាកដូច​គ្នា​ដែរ។ សកម្មភាពទាំងអស់នេះ បានធ្វើឲ្យម្តាយរបស់នាង លួចញញឹមទាំងស្រក់ទឹកភ្នែក។ ងាក​ទៅ​អ្នក​គាំទ្រ​របស់​នាង​ឯណោះ ក៏​ដូច​គ្នា ពួក​គេ​បាន​សើច​សរសើរ​ពី​សកម្មភាព​នេះ រួម​ទាំង​ទឹក​ចិត្ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ស្មារតី​ចេះ​ចែក​រំលែករបស់​កុមារី។ពួក​គេ​លើក​ឡើង​ថា កុមារី ល្អ​ហួស មិន​ត្រឹម​តែ​មាន​រូបសម្ផស្ស​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អត្តចរិត កិរិយាមាយាទ ក៏​ល្អ ទឹក​ចិត្ត​ក៏​ជ្រះថ្លា​ថែម​ទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អាន គុណកូឡា រៀបចំពិធីបង្កក់កូនយ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម

ជាការពិតណាស់ បន្ទាប់ពីបានរៀបការអស់រយៈពេលជិតមួយឆ្នាំ តារាចម្រៀងប្រុស អាន គុណកូឡា និងភរិយា ទទួលបានចំណងដៃមង្គលការជាកូនប្រុសដំបូង ដែលបានសម្រាលកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងទៅនេះ។បើគិតមកត្រឹមថ្ងៃនេះ គឺកូនប្រុសជាទីស្រឡាញ់របស់ តារាប្រុសរូបនេះ ដែលមានឈ្មោះថា បញ្ញា សីហមុនិរាជ ហៅ William មានអាយុមួយខែពេញហើយ ដោយក្នុងថ្ងៃនេះដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏បានឃើញ លោក និងភរិយា បានធ្វើការរៀបចំកម្មពិធីបង្កក់សិរី ឬហៅថាពិធីចេញខែកូនយ៉ាងសាមញ្ញ ដែលបានឃើញលើបណ្ដាញសង្គម ភរិយារបស់លោក បានបង្ហោះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១​នេះ។អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺធ្លាប់តែឃើញ តារាក្នុងវិស័យសិល្បៈច្រើនរូប បានរៀបចំពិធីធំៗ ដើម្បីធ្វើការបង្កក់សិរីឱ្យកូនៗរបស់ពួកគេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានការចង់ដៃជាលុយ និងគ្រឿងអលង្ការផ្សេងៗជាច្រើន ប៉ុន្តែដោយឡែក តារាប្រុស អាន គុណកូឡា វិញ គឺគ្រាន់តែរៀបចំតាមបែបសាមញ្ញៗ និងនិមន្តព្រះសង្ឃសូត្រមន្ត ប្រោសទឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្កក់សិរីឱ្យកូនប្រុសនៅផ្ទះបែបនេះ។យ៉ាងណាមិញ ទោះបីជា ក្នុងពិធីបង្កក់កូនប្រុសជាទីស្រឡាញ់របស់តារាចម្រៀងរូបនេះ បែបសាមញ្ញៗក៏ពិតមែន ប៉ុន្ដែបើមើលពីទិដ្ឋភាពនានា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈរូបភាពដែលបានបង្ហោះ ឃើញថា ជីវិតគ្រួសាររបស់ លោក អាន គុណកូឡា ពោរពេញទៅដោយសុភមង្គល ស្នាមញញឹម និងកក់ក្ដៅបំផុត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដំណឹងក្តៅៗ!! ប្រទេសចិន អនុម័តឱ្យប្រើវ៉ាក់សាំងចំនួន០២ ប្រភេទនេះ ដើម្បីចាក់ឱ្យក្មេង ដែលមានអាយុចាប់ពី…

តំបន់មួយចំនួននៅក្នុងប្រទេសចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ក្រុមក្មេងវ័យជំទង់ ចាប់ពីអំលុងខែកក្កដានេះតទៅតែម្តង បន្ទាប់ពីការចាក់ដល់មនុស្សវ័យ ១៨ឆ្នាំឡើងទៅ សម្រេចបានរហូតដល់ទៅជាង ១.៤ពាន់លានដូស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាជ្ញាធរសុខាភិបាលចិនបានប្រកាសថា នៅអំលុងខែកក្កដានេះ ការចាក់វ៉ាក់សាំងជូនដល់ក្រុមក្មេងវ័យជំទង់ អាយុចន្លោះពី ១៥-១៧ឆ្នាំ នឹងចាប់ផ្តើមនៅក្នុងតំបន់ខ្លះនៃខេត្តក្វាងស៊ី (Guangxi) និងទីក្រុង ជីងមិន (Jingmen) នៃខេត្តហ៊ូប៉ី (Hubei)។ ដោយឡែកសម្រាប់ក្មេងៗអាយុពី ១២-១៤ឆ្នាំ នឹងចាប់ផ្តើមទទួលការចាក់ដូចគ្នា ចាប់ពីខែសីហាខាងមុខនេះតទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រទេសចិនបានប្តេជ្ញាទៀតថា នឹងចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនក្រុមមនុស្សវ័យជំទង់ស្ថិតក្នុងគោលដៅកំណត់ខាងលើ ដែលមានអាយុចាប់ពី ១២-១៧ឆ្នាំនោះ ឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកនេះ អាជ្ញាធរចិនបានអនុម័តឲ្យប្រើប្រាស់រួចទៅហើយ នូវវ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរនោះគឺ Sinovac និង Sinopharm ដើម្បីចាក់ជូនក្រុមមនុស្សវ័យក្មេង និងជំទង់អាយុចាប់ពី ៣-១៧ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា អាជ្ញាធរចិនមិនដែលបញ្ចេញរបាយការណ៍ជាប្រចាំថ្ងៃ អំពីចំនួនប្រជាជនដែលបានទទួលការចាក់គ្រប់ដូស ដូចទៅនឹងរបាយការណ៍ចំនួនដូសសរុបនៃវ៉ាក់សាំង ដែលខ្លួនបានចាក់ជូនប្រជាជននោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជាយ៉ាងណា កាលពីចុងខែមិថុនាកន្លងទៅថ្មីៗនេះ ចិនធ្លាប់បានបញ្ជាក់ថា ប្រជាជនខ្លួនប្រមាណ ៤០% ក្នុងចំណោមប្រជាជនសរុបជាង ១,៤០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូសហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ផ្អែមហួសថ្លែង! ទោះកាដូថ្លៃប៉ុនណាក៏មិនស្មើពាក្យ អេឡិច ហ្សូរ៉ា ជូនពរ ឌី សូនីត្តា ក្នុងថ្ងៃកំណើត…

មហាជនដែលជាអ្នកគាំទ្ររបស់តារាប្រុសស្រី លោក អេឡិច ហ្សូរ៉ា និង ឌី សូនីត្តា ប្រាកដជាបានជ្រាបរួចហើយ ចាប់តាំងពីអ្នកទាំងពីរបានសាងគ្រួសារ និង ទទួលបានសមាជិកថ្មី គឺកូនស្រីជាទីស្រឡាញ់មក អ្នកទាំងពីរកាន់តែទទួលបានសុភមង្គលខ្លាំងឡើង ដោយតែងតែបញ្ចេញភាពផ្អែមល្ហែមលើបណ្ដាញសង្គមឱ្យមហាជនមានការច្រណែនគ្រប់ៗគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ ជាថ្ងៃកំណើតរបស់តារាស្រី ឌី សូនីត្តា ដែលរូបនាងកំពុងតែទទួលបានការអបអរ និង ជូនពរថ្ងៃកំណើតពីសំណាក់មិត្តរួមអាជីព ក៏ដូចជាមហាជនជាច្រើនលើបណ្ដាញសង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ក្រឡេកទៅមើលស្វាមីរបស់តារាស្រីរូបនេះ គឺលោក អេឡិច ហ្សូរ៉ា វិញ ដែលកំពុងធ្វើឱ្យអ្នកគាំទ្ររំភើបជំនួស ជាមួយនឹងការបង្ហោះរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹក ព្រមទាំងពោលពាក្យពេចន៍ជូនពរយ៉ាងវែងអន្លាយបង្កប់នូវអត្ថន័យផ្អែមល្ហែម អានហើយចង់លើសជាតិស្ករតែម្ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាប្រុស អេឡិច ហ្សូរ៉ា បានបង្ហាញពីសេចក្ដីគោរព ស្រឡាញ់ និង ការកោតសរសើរទៅកាន់ ឌី សូនីត្តា ដែលជាភរិយា ពោរពេញដោយភាពកក់ក្ដៅបំផុត ដែលលោកបានពោលពាក្យជូនពរបែបនេះថា «សម្រាប់អូនរាល់ថ្ងៃគឺពិសេស ប៉ុន្តែថ្ងៃនេះគឺពិសេសជាងរាល់ថ្ងៃ ព្រោះវាជាថ្ងៃរបស់អូន, ដូច្នេះបងចង់ជូនពរ និង និយាយថា រីករាយថ្ងៃកំណើតស្ក្រីស្អាតសិចស៊ី និង មានមន្តស្នេហ៍បំផុតនៅលើភពផែនដីនេះរបស់បង! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមឱ្យអូនមានសុខសុភមង្គល និង ភាពសប្បាយរីករាយ ព្រមជាមួយនឹងពរជ័យនៃសុខភាពល្អបំផុត! បងពិតជាអរគុណខ្លាំងណាស់សម្រាប់ថ្ងៃនេះដែលអូនមានវត្តមានក្នុងលោកនេះ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ម៉ែ សុភាព អ៊ុង ដែលបានផ្តល់កំណេីតដល់នារីដ៏ឈ្លាតវៃ និង ពូកែម្នាក់នេះ, ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក៏អគុណដល់ពេលវេលាដែលបានបណ្តាលឱ្យអូនបានចូលមកក្នុងជីវិតរបស់បង! អូនបានធ្វើឱ្យខ្ញុំដឹងពីអ្វីដែលជាជីវិត Love you Dy Sonita… រីករាយថ្ងៃកំណើត ឌី សូនីតា Dy Sonita (ម៉ែអាស្មាយ៌)»…

Read More

ចូលរួមត្រេកអរផង!! ពិធីការិនី ឌួង ហ្សូរីដា បង្ហាញអារម្មណ៍រំភើប ក្រោយម្តាយរបស់ខ្លួនទទួលបានជោគជ័យទៅលើការ….(មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះម្តាយរបស់ពិធីការិនី ឌួង ហ្សូរីដា បានបង្ហាញពីវីដេអូចេញពីមន្ទីរពេទ្យហើយ ដោយទទួលបានភាពជោគជ័យទៅការចាក់បញ្ចូលគីមីជាលើកទី៤ ដែលនៅសល់២ដងត្រូវបញ្ចប់ការព្យាបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកសុខភាពរបស់អ្នកនាងមានលក្ខណៈល្អប្រសើរជាងមុនផងដែរ។ដោយឡែក ក្រោយពីបានឃើញម្តាយធូរប្រសើរច្រើនដូច្នេះ ឌួង ហ្សូរីដា ក៏សម្តែងពីរំភើបអបអរតាមរយៈសារខ្លីដែលសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកខាងក្រោមថា៖ជយោ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកម៉ែជោគជ័យយកឈ្នះលើការបញ្ចូលគីមីលើកទី៤ហើយចាស៎ ថ្ងៃនេះអាចចេញទៅខុនដូវិញបានហើយលោកម៉ែដ៍ពូកែរបស់កូនៗ ជូនពរឲ្យលោកម៉ែឆាប់ជា អាយុវែង សុខភាពល្អបរិបូរណ៍ ឆាប់បានត្រលប់មកផ្ទះវិញណាចាស៎។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានជូរពរឲ្យសុខភាពលោកស្រីមានឆាប់ជា សុខភាពល្អ អាយុវែង ដើម្បីឆាប់បានត្រឡប់ទៅផ្ទះវិញផងដែរ៕សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More