នៅ សូនីតា ទម្លាយអាថ៍កំបាំងស្វាមី ស្វីតកប់ ក្រោយមហាជន កើតមន្ទិល ស្វាមីហាក់មិនសូវផ្អែមល្អែម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ពិតមែនហើយ ក្រោយពេលរៀបការរួចជាមួយស្វាមី តារាសម្តែងស្រី នៅ សូនីតា ហាក់មិនសូវបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តខ្មែរច្រើនប៉ុន្មានទេ តែរូបនាង នៅតែរក្សាការងារក្នុងវិថីសិល្បៈដដែល ទោះបីជា ជីវិតហាក់មានភាពរវល់ខ្លាំង ជាមួយនឹងកូនប្រុស ហើយស្វាមីក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត ដោយសារតែ តារាស្រីរូបនេះ បានទម្លាយរូបថតមិនថា ជាមួយស្វាមី ឫជាមួយគ្រួសារឡើយ ភាគច្រើន ស្វាមីរូបនាង មិនសូវជាញញឹមបញ្ចេញភាពរីករាយ ដែលចំណុចទាំងនេះ ធ្វើឲ្យមហាជន កើតមន្ទិលសង្ស័យរូបលោក មិនសូវជាចេះផ្អែមល្អែមថ្នាក់ថ្នមភរិយាប៉ុន្មានទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែផ្ទុយខុសស្រឡះ ពេលនេះ ទើបដឹងថា ស្វាមីចាស់ចេះថ្នាក់ថ្នមបែបចាស់ទុំ មិនផ្អែមល្អែមខ្លាំង តែកក់ក្តៅនិងទទួលបានតម្លៃគោរព ក្នុងនាមជាភរិយា យ៉ាងដូច្នេះទៅវិញ ដោយក្នុងនោះ តារាស្រី នៅ សូនីតា ទម្លាយប្រាប់ឲ្យដឹងថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អស់ពី team មិនដែល like រូបថតប្រពន្ធ ចូលដល់វគ្គថតរូបមិនដែលញញឹម ដូចគូសត្រូវពីជាតិមុន តែទៅណាមកណាអត់ប្រពន្ធមិនបាន អទិភាព (សួរម៉ាក់អាអូនសិនទៅ) អ្នកណាអញ្ចឹងខ្លះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

នៅចាំពួកគាត់បានទេ?? ក្រោយឃើញប្តីហត់នឿយខ្លាំងពេក ស្រាប់តែប្រពន្ធបង្ហោះសារយ៉ាងផ្អែមល្ហែម និងពោលពាក្យថា នឹងមានសមាជិកម្នាក់ទៀតឆាប់ៗ គ្រាន់តែពេលនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តពិតជាស្គាល់ហើយ គូស្នេហ៍ខុសវ័យមួយគូ ដែលបានស្រលាញ់គ្នា ដោយខាងប្រុសមានវ័យចំណាស់ ឯខាងស្រីមានអាយុក្មេងជាងឆ្ងាយណាស់ តែបានស្រលាញ់គ្នាចិត្តនឹងចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក្រោយមកក៍បានឈឺដំណឹងថាគូស្នេហ៍មួយគូនេះមានដំណឹងល្អហើយ។ ដោយឡែគ ដោយឃើញស្វាមីរបស់ខ្លួនមានការហត់នឿងខ្លាំងពេក ស្រាប់តែប្រពន្ធបានបង្ហោះសារបែបនេះថា“ ប្ដីសម្លាញ់រាល់ថ្ងៃនេះបងហត់ពេកហេីយ ដេីម្បីអូននឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនយូរទេយេីងនឹងមានសមាជិកម្នាក់ទៀត តែអូនសែនបារម្ភពីសុខភាពបង ណាស់ ពីមួយថ្ងៃទៅមួយថ្ងៃអូនដឹងថាសុខភាពបងមិនដូចមុនឡេីយ អូនមិនដែលប៉ងប្រាថ្នាចង់បានទ្រព្យសម្បត្តិ លុយឡាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលអូនចង់បានគឺសុខភាពល្អរបស់ប្ដី ទោះបីពេលនេះយេីងពិបាកខ្លាំង តែអូនចង់រស់នៅជាមួយបងរហូតទៅ បងខ្វះទ្រព្យធន ផ្ទះសម្បែងសម្រាប់អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យេីងពិតគ្មានជម្រកកាយតែយេីងមានជម្រកចិត្ត,ហេីយបងមានដួងចិត្តដ៏ល្អបរិសុទ្ធសម្រាប់អូន យេីងនឹងឆ្លងកាត់រឿងពិបាកទាំងនេះជាមួយគ្នា, ថែក្សារសុខភាពរបស់បងណាប្ដីសម្លាញ់”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

លាគ្មានថ្ងៃវិលវិញមែន តែ ស៊ិន ឧត្តមផល្លា បានបន្សល់ទុកកេរចុងក្រោយទាំងនេះ ដល់អ្នកគាំទ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីអំឡុងខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកគាំទ្រ មិត្តក្រៅ និង ក្នុងរង្វង់សិល្បៈរបស់តារាចម្រៀង ស៊ិន ឧត្តមផល្លា ហាក់ស្លុតចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់អ្នកនាង ដោយសារជំងឺមហារីកកូនកណ្តុរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបាត់បង់សិល្បការិនីខាងលើនេះ វាហាក់ដូចជាលឿនខ្លាំងពេក ព្រោះអ្នកនាង ស៊ិន ឧត្តមផល្លា ទើបតែដាច់ចិត្តបើកបង្ហាញពីជំងឺរបស់ខ្លួនកាលពីអំឡុងខែមេសា ស្រាប់តែប្រមាណ ១ ខែក្រោយ អ្នកនាងបានលាចាកលោកគ្មានថ្ងៃវិលត្រឡប់ទៅហើយ ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពតារាស្រីខាងលើនេះ បានបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ឱ្យនៅកំព្រាម្តាយគួរឱ្យស្រណោះទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកថា មុននឹងទទួលមរណភាព អ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានមហាជនស្គាល់ជាតារាចម្រៀងល្បីមួយរូបកាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៩០ និង ដើមឆ្នាំ ២០០០ ។ អ្នកនាងតែងតែធ្វើឱ្យមហាជនចងចាំមិនភ្លេចរាល់ពេលដែលអ្នកនាងបានឡើងបកស្រាយចម្រៀងម្តង ជាមួយស្ទីលតែងខ្លួនយ៉ាងទាន់សម័យនាកាលណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបោះបង់អាជីពលើវិថីសិល្បៈមួយរយៈ និង បានវិលត្រឡប់មកវិញ អ្នកនាងក៏បានបង្ហាញវត្តមានជាថ្មីនៅក្នុងកម្មវិធីមួយចំនួន ក៏ដូចជាខ្សែភាពយន្ត ដោយចុងក្រោយនេះ អ្នកនាង ស៊ិន ឧត្តមផល្លា បានបន្សល់ទុកនូវអនុស្សាវរីយ៍មួយ គឺបានសម្តែងក្នុងរឿង «រាជិនីភូមិគ្រឹះ» របស់ស្ថានីយទូរទស្សន៍ហង្សមាស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រ ចងចាំ និង នឹករឭក អ្នកនាង ស៊ិន ឧត្តមផល្លា បន្ថែមទៀតនោះ អ្នកនាងក៏ជាតារាម្នាក់ដែលតែងតែឈឺឆ្អាលជួយដល់តារាមួយចំនួនដែលខ្វះខ្វាតផងដែរ កាលពីកន្លងទៅនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះដែរ អ្នកនាងក៏តែងតែសកម្មក្នុងការគាស់កកាយពីប្រវត្តិអ្នកសិល្បៈ និង រំលេចពីបច្ចុប្បន្នភាពរបស់អ្នកសិល្បៈមួយចំនួន ដែលបានបាត់មុខពីសង្គមសិល្បៈយ៉ាងយូរឆ្នាំនោះថែមទៀត នៅលើហ្វេផេកសប៊ុកមួយឈ្មោះថា «Movie Star Research» ដើម្បីឱ្យមហាជនបានដឹងជារឿយៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចែករំលែកនេះដែរ…

Read More

អ្នកអត់គួរហាមមើល! បើស្វីតម្លឹង​ៗអ្នកគាំទ្របន់ឱ្យ ខាត់ វ៉ៃហាំង ដឹកដៃ ស៊ីន យូប៊ីន រៀបការឆាប់ៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ: អស់រយៈពេលច្រើនឆ្នាំមកហើយដែលតារាសម្ដែងរូបសង្ហាលោក ខាត់ វ៉ៃហាំង និង តារាស្រីរូបស្រស់សាច់សខ្ចីនាង ស៊ីន យូប៊ីន ទាក់ទងគ្នាឈ្មោះជាសង្សារផ្លូវការ ។ កន្លងមកពួកគេទាំងពីរតែងត្រូវបានមហាជនអ្នកគាំទ្រអួតសរសើរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាគូស្នេហ៍ដ៏ស័ក្តិសមណាស់ ព្រោះមិនថាសមត្ថភាព និង រូបសម្រស់នោះទេគឺសុទ្ធសឹងតែល្អដូចគ្នា ។ ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើនតែងបន់ឱ្យពួកគេឆាប់មានដំណឹងល្អថែមទៀតផង ។ក្រោយពីចាប់ដៃគ្នាជាសង្សារផ្លូវការមក មហាជន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែងកត់សម្គាល់ឃើញថា គូស្នេហ៍មួយគូនេះតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាពុំដែលដាច់នោះទេ ហើយមួយវិញទៀតពួកគេក៏ពុំដែលមានរឿងរកាំរកូសជីវិតគូជាមួយគ្នានោះដែរ មានតែស្នាមញញឹម និង សុភមង្គលឱ្យគ្នាប៉ុណ្ណោះ។ដោយឡែក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះគូស្នេហ៍មួយគូនេះ កាន់តែធ្វើឱ្យអ្នកគាំទ្ររម៉ិករមួលខ្លួនតាម បន្ទាប់ពីតារាប្រុសលោក ខាត់ វ៉ៃហាំង បានចេញមកបង្ហោះរូបភាពឱបកៀកកើយគ្នាដោយពោរពេញដោយក្ដីសុខ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយលួចច្រណែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងឃើញភាពស្អិតល្មួតជាមួយសង្សារស្ទើរតែមិនសល់ថ្ងៃបែបនេះ ពិតធ្វើឱ្យអ្នកគាំទ្រកាន់តែរំពឹងថាមិនយូរប៉ុន្មានទេពួកគេក៏នឹងអាចកាន់ដៃគ្នាចូលរោងការជាក់ជាមិនខាន ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អស់រយៈ ៧ ឆ្នាំហើយ ពេជ្រ សោភា នៅតែនឹកអាល័យឪពុក រហូតពោលពាក្យយ៉ាងកំសត់បែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា មានជីវិតរស់នៅយ៉ាងមានសុភមង្គល និងមានក្ដីសុខជាមួយនឹងភាពជោគជ័យក្នុងអាជីពសិល្បៈ ព្រមទាំងមុខជំនួញផ្ទាល់ខ្លួន ដែលតែងតែបង្ហាញនូវភាពរីករាយលើបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅពីក្រោយនៃស្នាមញញឹមទាំងអស់នេះ ក្នុងចិត្តរបស់ តារាស្រីរូបស្រស់នេះ នៅតែបង្កប់ដោយភាពសោកសៅ ដែលតែងតែនឹករឭកចំពោះលោកឪពុកជាទីស្រឡាញ់ ដែលបានលាចាកលោកយ៉ាងកម្សត់ជាច្រើនឆ្នាំទៅហើយ ដែលឃើញម្ដងម្កាល នាងក៏បានបញ្ចេញមកក្រៅតាមរយៈការបង្ហោះសារផ្សេងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ជាថ្ងៃគម្រប់ខួប ៧ឆ្នាំ ដែលឪពុកកម្សត់របស់តារាចម្រៀងស្រីរូបនេះ បានទទួលមរណភាព ដោយឃើញលើបណ្ដាញសង្គមរបស់នាង បានធ្វើការបង្ហោះរូបភាពចាស់ៗជាមួយលោកឪពុក និង សាររៀបរាប់បង្ហាញពីសេចក្ដីនឹករឭកដល់លោកឪពុកយ៉ាងរំជួលចិត្ត។ ក្នុងនោះ ពេជ្រ សោភា បានរៀបរាប់ថា « ពុកគេងយូរណាស់ ពួកកូនមិនទាន់បានធ្វើគ្រប់ដើម្បីពុកទេ ៧ឆ្នាំសុខទុក្ទយ៉ាងណា មើលមិនដឹង មើលមិនឃើញ ថានៅកន្លែងណា ពុកអើយពុក កូន​​ៗ​​ពុកនឹកពុកគ្រប់ពេល»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ បន្ទាប់ពីបានឃើញការបង្ហោះសាររបស់ ពេជ្រ សោភា បែបនេះ ក៏បានធ្វើឱ្យមហាជនមានចិត្តអាណិត ព្រមទាំងបានចូលខមមិន ផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តជាច្រើនដល់រូបនាងផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់!! កូនស្រីពៅវីរសិល្បករជើងចាស់ ឌី សាវ៉េត មានជំនាញរបាំបុរាណគួរឱ្យសរសើរ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនប្រាកដជាធ្លាប់បានដឹងមកហើយ ពីកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់វីរសិល្បករ អ្នកស្រី ​​ឌី​​ សាវ៉េត​ ជា​​​តារា​​ភាព​​យន្ត​​ដ៏​​​ល្បី​សុស​សាយ​​ក្នុង​​ប្រទេស​​កម្ពុជា​ កាល​​ពី​​អំឡុង​​ទស​វត្ស​រ៍​​ទី​​៦០​​​ និងដើម​​ទស​វត្សរ៍​​ទី​​៧០​​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងឆ្នាំ២០២១ នេះ ទោះវីរសិល្បករលោកស្រី ឌី សាវ៉េត មានវ័យជិត ​៧៧ ឆ្នាំក្តី តែលោកស្រីក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្មេងចាស់ប្រុសស្រីដូចដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក​ បើក្រឡេកទៅមើលជីវិតឯកជនរបស់លោកស្រី ឌី សាវ៉េត វិញ ក្រោយពីបានបែកបាក់ក្រុមគ្រួសារមក គឺលោកស្រីមានកូនប្រុស ១​នាក់ និងកូនស្រី ២នាក់ ហើយបច្ចុប្បន្នកូនប្រុស និងកូនស្រីម្នាក់របស់លោកស្រីរស់នៅឯក្រៅប្រទេស រីឯកូនស្រីពៅគឺរស់នៅជាមួយនឹងលោកស្រីនៅឯប្រទេសកម្ពុជា ដោយបានចាប់យកអាជីពជាអ្នកសិល្បៈដូចលោកស្រីយ៉ាងដូច្នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនស្រីពៅរបស់វីរសិល្បករ លោកស្រី ឌី សាវ៉េត មានឈ្មោះថា ឌី ហ៊្សូលី គឺមានដុងសិល្បៈខ្លាំងដូចលោកស្រីខ្លាំងណាស់ ពោលគឺដូចពាក្យចាស់ថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា ឌី ហ៊្សូលី មាន​ក្រុម​សិល្បៈ​របាំ​បុរាណ​មួយ​ក្រុម ហើយ​តែង​តែ​​ឧស្សាហ៍​ចេញ​ច្រៀង​ញឹក​ញាប់តាម​កម្មវិធី​​ជា​ច្រើន​​ ដូចជា​តាម​មហោស្រព​សិល្បៈ និង ​ការ​ឡើង​សម្ដែង​តាម​​កម្មវិធី​សិល្បៈរបស់​បណ្ដា​ទូរទស្សន៍​មួយ​ចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ កញ្ញា ឌី ហ៊្សូលី ក៏បានចាប់យកអាជីពសម្តែងខ្សែភាពយន្តផងដែរ ដោយកាលពីប្រមាន ២ឆ្នាំមុន កញ្ញា​បានសម្តែងរឿង «​ញើស​ក្រហម» ដែល​ដឹក​នាំ​ដោយ​លោក ឆាយ បូរ៉ា ហើយថ្មីៗនេះ កូនស្រីពៅរបស់វីរសិល្បករខាងលើនេះ ក៏បានបង្ហាញវត្តមានក្នុងរឿង «ស្នាមសាក់លើស្មា»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អាណិតខ្លាំងណាស់!! ស្ទើរមិនជឿថា រំដួលលិចទឹក ស្រកទម្ងន់អស់ ១១ គីឡូ ព្រោះជំងឺធ្ងន់មួយនេះ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ម៉ិញ ចាន់វ៉ាន់ដា ហៅ «រំដួលលិចទឹក» ដែលជាតារាម៉ូដែលល្បីខាងសិល្បៈតុប​តែងខ្លួនប្លែកៗរហូតមានអ្នកគាំទ្រ​នៅលើបណ្ដាញសង្គម​ហ្វេ​ស​​ប៊ុក ដល់ទៅរាប់ម៉ឺននាក់។​ ថ្មីៗនេះ បានទទួលដំណឹងថា នាងបានធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្រកទម្ងន់ដល់ទៅ ១១គីឡូ និង មិន​ហ៊ាន​ចេញក្រៅ​ជួបប្រិយ​មិត្តអ្នកគាំទ្រ និង ទទួ​ល​​ការងារ​សិល្បៈផ្សេងៗ​នោះ​ទេ។ បើតាមការឱ្យដឹងថា ទាក់ទងនឹងការឈឺធ្ងន់របស់តារាម៉ូដែលរូបនេះ នាងបានធ្លាក់ខ្លួនឈឺរយៈពេលជិត ៣ខែមកហើយ ដោយសារតែ មានជាតិ​ពុល​ក្នុង​​​ឈាម ​និងបញ្ហា​ក្រពះធ្វើទុក្ខ ​ហើយមាន​អាការៈ ​វិលមុខ ​គេងមិនលក់ ​និង មិនអាច​បរិភោគអាហារ​បានច្រើនឡើយ ជា​ហេតុកាន់តែធ្វើឱ្យ​សុខ​ភាព​របស់​នាងរឹតតែទ្រុឌទ្រមខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះជា អាការៈនាបច្ចុប្បន្នរបស់នាង មានសភាពធូរស្រាលក៏ពិតមែន ប៉ុន្តែនាងបានស្រកទម្ងន់ខ្លាំង ​ដោយកាល​ពីមុននាង ​មានទម្ងន់ ​៦០ គីឡូ​ប៉ុ​ន្តែ​ពេលនេះនៅ​សល់ត្រឹម​តែ ៤៩​គីឡូប៉ុណ្ណោះ​។ ដែលធ្វើឱ្យរាង​កាយ​របស់នាង ​មានភាពស្គម​ស្គាំងខ្លាំង ​រហូតមិនហ៊ាន​បង្ហាញមុខក្នុងសិល្បៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានដឹងពីដំណឹងឈឺធ្ងន់របស់នាងហើយ ក៏បានឃើញមានអ្នកគាំទ្រក្នុងបណ្ដាញសង្គមជាច្រើន ​សម្ដែងការ​ព្រួយបារម្ភ ​និង ​ជូនពរ​ដ​ល់​នា​ងឱ្យ​ឆាប់​​ជា​សះស្បើយ​ពីជំងឺ និង ​បានត្រឡប់មក​បង្ហាញខ្លួន​ក្នុងសិល្បៈកម្សាន្តវិញ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កូវីដមិនទាន់ថមថយ! តារាចម្រៀងលោក ឆន សុវណ្ណារាជ ប្រុងប្រយ័ត្នខ្លាំងរហូតធ្វើរឿងមួយនេះ ស្ទើរតែរាលថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេសប៊ុក៖ គេស្កេតឃើញថា តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណរាជ បើទោះបីជាស្ថានភាពកូវីដ១៩ នៅកម្ពុជា នៅមានការរីករាលដាលខ្លាំងក៏ពិតមែន ប៉ុន្តែរូបលោក នៅតែមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈចម្រៀងរបសលោក ដែលតែងតែលេចមុខក្នុងកម្មវិធីប្រគុំតន្ត្រីនៅតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជាមួយនឹងភាពមមាញឹកក្នុងការងារសិល្បៈនេះ ចាប់អារម្មណ៍ឃើញថា តារាប្រុសរូបនេះ នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថារូបលោកគិតគួរពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូជាអ្នកជុំវិញខ្លួន និងមានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈពេលដែលស្ថានភាពកូវីដ១៩ នៅតែបន្តរកឃើញការឆ្លងរាលដាលច្រើនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺដើម្បីសុវត្ថិភាព លោក បានធ្វើការពិនិត្យសុខភាព ដោយការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ស្ទើរតែរាល់ថ្ងៃតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះរបស់ តារាប្រុសរូបនេះ ប្រាប់ដល់មហាជនពីលទ្ធផលតេស្ដរបស់លោក រាល់មុនចេញទៅបំពេញការងារម្ដងៗ។ ដោយលោកបាននិយាយថា «និយាយទៅគឺថាតេស្តរហ័សស្ទើរតែរាល់ថ្ងៃ តែមិនអីទេដើម្បីសុវត្ថិភាពខ្លួនឯងនឹងអ្នកដទៃ កុំភ្លេចណា៣កុំ៣ការពារ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាវិធីដ៏ល្អប្រសើរមួយ ដែលតារាប្រុសរូបនេះ បានធ្វើដើម្បីរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកនៅជុំវិញខ្លួនរបស់លោក ក្នុងពេលដែលលោក កំពុងតែមមាញឹកជាមួយនឹងការងារសិល្បៈបែបនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

រំភើបចិត្ត! ខែឆ្នាំមិនល្អ មិនឲ្យជួបគ្នា ចុងក្រោយ ផន សុផារី អាចឈ្នះចិត្តម្តាយឪពុក ព្រោះរឿងមួយនេះ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ តារាស្រី ផន សុផារី ត្រូវបាន មហាជនជាច្រើន ដឹងឮថា ស្នេហាជាមួយស្វាមី ពិតជា ហែលឆ្លងព្យុះភ្លៀងជាច្រើន ត្រូវបាន ម្តាយឪពុកបំបែក តែអាចតស៊ូកសាងគ្រួសារមួយ សែនសុភមង្គល មានអ្វីគ្រប់យ៉ាងទាំងផ្ទះ ឡាន និងកូនៗជាទីស្រលាញ់ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ថ្មីៗរូបនាង បានបង្ហើបពីជីវិតស្នេហា ដែលជូរចត់ ត្រូវបានឪពុកម្តាយបំបែកមិនឲ្យជួបគ្នា ព្រោះថ្ងៃខែឆ្នាំមិនសូវល្អ ប្រសិនបើ ក្រឡេកទៅមើល ឪពុកម្តាយវិញ ជឿជាក់ថា នេះមិនមែនជាកំហុសគាត់ទេ ព្រោះស្រលាញ់កូនស្រី មិនចង់ឲ្យកូនជួបការលំបាក ជួបអ្វីដែលមិនល្អ ដូច្នេះហើយ សុទ្ធចិត្តធ្វើរឿងមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាងណាក្តី មហាជនពិតជា សរសើរជាខ្លាំង ពេលរូបនាង បញ្ជាក់ថា ទោះម្តាយឪពុកមិនឲ្យជួបគ្នា តែរូបនាង និងស្វាមី បានរួមដៃគ្នា កសាងអ្វីជារបស់ផ្ទាល់ខ្លួន រហូតដល់អាចទិញផ្ទះមួយតូច មុនពេលរៀបការថែមទៀតផង ដែលនេះហើយ ជាការយកឈ្នះចិត្តពួកគាត់ មិនមែនជា ការយកចិត្តដែលខុសប្រពៃណី ខុសទំនៀមទម្លាប់ឡើយ គឺបង្ហាញប្រាប់ពួកគាត់ថា ស្នេហារបស់រូបនាង និងស្វាមី មិនមែនជា ស្នេហាភ្លើងចំបើងឡើយ យើងនៅយុវវ័យ​ តែយើងចេះគិតគូរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ធូរចិត្តបន្តិច! ទោះមានជំងឺច្រើនមុខក្តី តែពេលនេះ អាការៈលោកគ្រូ អេ ភូថង បានប្រសើរច្រើនហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ មហាជន បង្ហាញភាពព្រួយបារម្ភ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹង លោកគ្រូ អេ ភូថង កីឡាប្រដាល់ល្បីឈ្មោះខ្លាំងរបស់កម្ពុជា ដែលបុគ្គលរាល់គ្នា សូម្បីតែមនុស្សមិនចូលចិត្តមើលប្រដាល់ក៏ ស្គាល់លោកគ្រូ ស្ទើរគ្រប់គ្នាដែរនោះ បានជូនពរលោកគ្រូ ឲ្យឆាប់ធូរស្រាលជាហូរហែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់ ភរិយាលោកគ្រូ អេ ភូថង ដោយផ្ទាល់នោះ រូបគាត់ កំពុងមានជំងឺប្រចាំកាយជាច្រើន ក្នុងនោះ មានជំងឺខ្លាញ់រុំបេះដូង ជំងឺឡើងជាតិអាស៊ីត និងជំងឺលើសជាតិស្ករ មិនតែប៉ុណ្ណោះ ភរិយារបស់លោកគ្រូ បន្តទៀតថា មកទល់ពេលនេះ លោកគ្រូ មានអាការៈធូរស្រាល មិនធ្ងន់ធ្ងរដូចថ្ងៃដំបូងទេ ដែលរូបគាត់ បានមកដល់មណ្ឌលព្យាបាល អូឡាំពិក កាលពីព្រឹកថ្ងៃអាទិត្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត ភរិយាលោកគ្រូ បញ្ជាក់ថា រូបគាត់ក៏ មិនដឹងពី ប្រភពនៃការឆ្លងជំងឺកូវីដរបស់លោកគ្រូឡើយ ដោយសារតែ លោកគ្រូមិនមានអាការៈអ្វីទាំងអស់ ព្រោះដំបូង គាត់ទៅព្យាបាលជំងឺ ដែលឈឺដោយសារតែជំងឺប្រចាំកាយ តែប៉ុណ្ណោះ ដោយរូបលោក មានសភាពហើម ដោយសារតែឡើងជាតិអាស៊ីត ម្យ៉ាងទៀត ការដង្ហក់នេះ គឺគ្រូពេទ្យបញ្ជាក់ថា ប្រហែលជាមានខ្លាញ់រុំបេះដូងច្រើន ព្រោះគាត់ធាត់ខ្លាំង តែមុនពិនិត្យ គ្រូពេទ្យតម្រូវឲ្យតេស្តកូវីដ ស្រាប់តែ រកឃើញវិជ្ជមានកូវីដ ចំណែក ភរិយាលោកគ្រូអេ លទ្ធផលអវិជ្ជមាន រីឯ សិស្សលោកគ្រូវិញ ក៏សុវត្ថិភាពទាំងអស់គ្នាដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More