មាំណាស់! ព្រះជន្ម ៩៥ វស្សាមែន តែម្ចាស់ក្សត្រីអង់គ្លេស ស្វាហាប់ បើកឡានអង្គឯងយ៉ាងរំភើយ

ម្ចាស់​ក្សត្រី​ប្រទេស​អង់គ្លេស Elizabeth បាន​​យាង​បើក​រថយន្ត​ម៉ាក Range Rover ដោយ​ទ្រង់​ផ្ទាល់ អម​ដំណើរ​ជាមួយ​អ្នក​ប្រឹក្សា​របស់​ព្រះ​អង្គ ទៅ​កាន់​កសិដ្ឋាន​ចិញ្ចឹម​សេះ​មួយ​កន្លែង​នៅ Sandringham ។ កាល​ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២១ កន្លង​ទៅ បណ្ដាញ​សារព័ត៌មាន​ប្រចាំ​ប្រទេស​អង់គ្លេស បាន​ធ្វើ​ការ​ចុះ​ផ្សាយ​រូបភាព​មួយ​ចំនួន​នៃ​ម្ចាស់​ក្សត្រី Elizabeth ដែល​បើក​រថយន្ត​របស់​ទ្រង់​ទៅ​ទត Wood Farm and Commodore Yard អំឡុង​ពេល​ទៅ​កាន់ Sandringham នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់​ក្សត្រី​ព្រះ​ជន្ម ៩៥ ព្រះ​វស្សាអង្គនេះ បានគ្រង​ព្រះពស្ត្រ​សាមញ្ញ​ធម្មតា ពាក់​វ៉ែនតា និង ​ធ្វើ​ការ​បើក​រថយន្ត​របស់​ទ្រង់​យ៉ាង​ជឿជាក់ ។ ក្នុង​រថយន្ត​របស់​ព្រះ​អង្គ មាន​អម​ដំណើរ​ជាមួយ​មន្ត្រីស​ប៉ុន្មាន​នាក់​ផ្សេង​ទៀត ដោយ​រួម​មាន​អ្នក​ប្រឹក្សា​ផ្នែក​ប្រណាំង​សេះ John Warren ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Wood Farm នៅ Sandringham ចាត់​ទុក​ជា​កន្លែង​មួយ​ដែល​ព្រះ​អង្គ​ម្ចាស់ Philip ចូល​ចិត្ត​ជាង​គេ ។ អ្នក​ជំនាញ​មួយ​ចំនួន បាន​លើក​ឡើង​ដែរ​ថា Wood Farm គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែលម្ចាស់​ក្សត្រី Elizabeth អាច​បន្ធូរ​អារម្មណ៍​តានតឹង​ពី​ការងារ​របស់​ទ្រង់​បាន ហើយ​ក៏​ជា​កន្លែង​ដែល​គ្រប់គ្នា​អាច​ឃើញ​ទ្រង់​នៅ​ចង្រ្កាន​បាយ​ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​បញ្ជាក់​ថា យាងចូល​ដល់​ព្រះ​ជន្ម ៩៥ ព្រះ​វស្សា ម្ចាស់​ក្សត្រី​ប្រទេស​អង់គ្លេស​រូប​នេះ នៅ​តែ​មាន​សុខភាព​ល្អ អាច​យាង​ទៅ​ណា​បាន​ដោយ​អង្គ​ឯង ពោរពេញ​ដោយ​ភាព​ជា​អ្នក​ដឹកនាំ និង ​ជឿជាក់​បំផុត ៕

Read More

មើលសម្រស់១៣ឆ្នាំគេផង! ល្អហួស លេងឈុតនេះ ស្អាតដូចព្រះនាង

រាជធានីភ្នំពេញ ៖ ពិតណាស់​ ដូចដែរដឹងស្រាប់ហើយថា ថ្មីៗនេះ កុមារី៣រូបមកហើយ ដែលកំពុងតែមានឈ្មោះល្បីបោះសម្លេង ដែលបានគ្រោងនឹងចូលរួមក្នុង ការប្រកួតសម្រស់ដ៏ល្បីឈ្មោះរបស់កម្ពុជា នៅពេលដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានវ័យលូតលាស់គ្រប់លក្ខខណ្ឌ នៃការប្រកួត នាពេល ៤ ឫ៥ឆ្នាំខាងមុខនេះ។ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល កុមារីម្នាក់ ក្នុងចំណោមទាំង៣នាក់នេះ ក៏មានកូនស្រីតែម្នាក់របស់ ដេន នីក្វាន់ ផងដែរ នោះគឺ កុមារី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ល្អហួស។ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតគម្រប់វ័យ ១៣ឆ្នាំ​ របស់ក្មេងស្រីរូបនេះ រូបនាង បានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ ដូចនឹង ព្រះនាង Cinderella ឈុតពណ៌ទឹកសមុទ្រ ធ្វើឲ្យមហាជន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទុះការសរសើរស្អាតអីស្អាតយ៉ាងនេះ ល្អហួស ផ្ទៃមុខម៉ដ្ឋរលាង ស្នាមញញឹមបែបស្រស់កូនខ្មែរ កាន់តែធ្វើឲ្យក្មេងស្រីរូបនេះ មើលកាន់តែយូរ កាន់តែស្អាត៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អំណាចទឹកប្រាក់!! សន្យាសុទ្ធតែមានឫក្រក៏មិនចោលគ្នា​ ស្រាប់តែលឺថានាងត្រូវឆ្នោតជាង២សែនដុល្លារ ប្ដីក៏បាន…..

ថៃ៖ ក្រោយរៀបការហើយ លុយប្រពន្ធក៏ដូចជាលុយប្ដី លុយប្ដីក៏ដូចលុយប្រពន្ធ ប៉ុន្តែថ្មីៗនេះ បុរសម្នាក់ជនជាតិថៃម្នាក់ខ្វាក់ដោយសារអំណាចទឹកប្រាក់ ហ៊ានដាច់ចិត្តរត់ ចោលប្រពន្ធ ក្រោយពីឈ្នះឆ្នោតរង្វាន់ទឹកប្រាក់ជាង៦លានបាត នេះពិតជារឿងដ៏គួរអោយអាម៉ាស់ណាស់។យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាប្ដីមានឈ្មោះថា Wijak Wannaprasit អាយុ ៣៤ឆ្នាំ និងប្រពន្ធ ឈ្មោះ Pornthida Chamnanwet អាយុ ២៣ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើមហេតុដំបូងស្ត្រីជាប្រពន្ធបានទិញសន្លឹកឆ្នោត ហើយស្រាប់តែឈ្នះត្រូវរង្វាន់ទីមួយ។ដែលជាទឹកប្រាក់រហូតដល់៦លានបាត (ប្រមាណ១៩៨,៧៨១ដុល្លារអាមេរិក) ។ក្រោយត្រូវឆ្នោតពួកគេទាំងពីរ បានគិតគូហើយដើម្បីការពារសុវត្ថិភាព ទាំងពីរនាក់ប្តីប្រពន្ធ ពួកគេក៏បានរាយការណ៍អំពីការឈ្នះឆ្នោតទៅកាន់ប៉ុស្ដិ៍ប៉ូលិស មួយកន្លែងនៅទីក្រុងបាងកក ហើយបានចុះហត្ថលេខាលើសន្លឹកឆ្នោតនិងថតរូបជាមួយសន្លឹកឆ្នោតទៀតផង។ប្រភពបានបន្ដថា មុននឹងទៅបើករង្វាន់ទឹកប្រាក់ ពួកគេទាំងពីរបានយល់ស្របចែកទឹកប្រាក់ស្មើៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃបន្ទាប់ បុរសជាប្ដីបានផ្លាស់ប្ដូរគំនិត នឹងព្រមចែកឲ្យប្រពន្ធចំនួនទឹកប្រាក់ត្រឹមតែ ២លានបាតប៉ុណ្ណោះ (ប្រមាណ៦៦,២៦៩ដុល្លារអាមេរិក) ដែលបង្កឲ្យពួកគេទាំងពីរ មាន ជ ម្លោះ យ៉ាងខ្លាំង។ក្រោយពីឈ្លោះប្រកែកគ្នារួចមក បុរសជាប្ដីបានចាកចេញពីផ្ទះ ជាមួយនឹងសន្លឹកឆ្នោត។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ដើម្បីប្រាកដចិត្តថាប្ដីរបស់នាងនឹងមិនអាចបើករង្វាន់បាន។យោងតាមមេធាវីថៃ ក្នុងករណីបុរសជាប្ដីលួចយកសន្លឹកឆ្នោត នោះនឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ។ យ៉ាងណាមិញ បុរសជាប្ដីបានវិលត្រលប់ទៅរកប្រពន្ធវិញ ហើយពួកគេទាំងពីរនឹងទៅបើករង្វាន់ជាមួយគ្នានៅក្រុមហ៊ុនឆ្នោតផងដែរ៕

Read More

អាយុទើប ១៦ ឆ្នាំ ត្រូវមករែកពន់ម្នាក់ឯង រៀបចំសពម្ដាយ គ្មានញាតិចូលរួម ឯកោបំផុត

ក្មេងស្រីម្នាក់ឈ្មោះ អឿន ស៊ីណា អាយុទើបតែ ១៦ ឆ្នាំសោះ ស្រាប់តែត្រូវមករែកពន់ដ៏ធ្ងន់ធ្ងរមួយ ដោយត្រូវមករៀបចំពិធីបុណ្យសពតែម្នាក់ឯង ខណៈម្ដាយជាទីស្រឡាញ់របស់ខ្លួនបានបាត់បង់ជីវិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីព្រលប់ថ្ងៃទី ២២ ខែកក្តដា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិ ០២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។បើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឱ្យដឹងផងដែរថា តាមរយ:ការតេស្តរហ័ស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងពេលជូនម្តាយទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត គឺការស្លាប់របស់ម្តាយនាង មិនជាប់ពាក់ព័ន្ធនិងកូវីដ-១៩ ទេ រួមទាំងរូបនាងផងដែរ ។ ម្តាយរបស់ក្មេងស្រីរូបនេះ បានផុតដង្ហើមក្នុងមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះបានឡើយ ព្រោះការសេពសុរាហួសប្រមាណ ទើបបណ្ដាលឱ្យបាត់បង់ជីវិតក្នុងវ័យ ៤៤ ឆ្នាំ ។ក្រៅពីការបាត់បង់នេះទៀតសោត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មេងស្រីរូបនេះបានបញ្ជាក់ឱ្យដឹងថា នាងមានបងប្អូនបង្កើតចំនួន ០៣ នាក់ ខណៈដែលខ្លួនជាកូនស្រីពៅ និង ត្រូវរ៉ាប់រងបន្ទុកនេះតែម្នាក់ឯង ។ ចំណែកឯបងប្រុសរបស់ក្មេងស្រីរូបនេះ ត្រូវជាប់ឃុំខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើចត្តាឡីស័កករណីពាក់ព័ន្ធកូវីដ-១៩ ដោយតេស្តរហ័សឃើញអវិជ្ជមាន ខណៈដែលបងប្រុសម្នាក់ទៀត គឺបាត់ដំណឹងមិនដឹងនៅឯណានោះឡើយ ។បន្ទាប់ពីឃើញកម្សត់បែបនេះ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលឃុំបាក់ខ្លង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក អៀវ កុសល និង លោក អ៊ី ប៉ូច អនុភូមិ ០២ បានខ្នះខ្នែងទទួលភារកិច្ចនេះ និង បានជួយជាថវិកា ចំនួន ៣៥ ០០០០ រៀល និង សន្យាឱ្យមេភូមិចុះអំពាវនាវរកថវិកា នៅថ្ងៃបន្ទាប់ ដើម្បីយកមកជួយសម្រួលក្នុងពិធីបូជាសពរបស់ម្តាយនាង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

គួរឲ្យអាណិតណាស់!! បុរសម្នាក់រៀបរាប់ទាំងក្តុកក្តួល ក្រោយអតីតសង្សារ​ ទទួលម រណភា ពទាំងវ័យក្មេងដោយសារតែ….

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានប្អូនស្រីម្នាក់ឈ្មោះថា ចាន់ ម៉ូរីតា បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែគាំងបេះដូង ទើបធ្វើឲ្យគាត់បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្លា ប់ បាត់បង់ជីវិតមួយរំពេចភ្លាមៗតែម្តង ។ យ៉ាងណាមិញនេះបើយោងតាមានការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះថា Nâk Nâk បានចេញមកអះអាងថាគាត់គឺជាអតីតសង្សាររបស់ប្អូនស្រី ចាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ូរីតា ហើយគាត់បានរៀបរាប់ដូច្នេះថា៖ម៉ី ពេលអូនញរញឹម ស្អាត់ណាស់បងមិននឹកស្មានថា ពួកយើងមានថ្ងៃនេះទេ នេះជារូបថតចុងក្រោយហើយដែលពួកយើងបានថតជាមួយគ្នាសូមអូនទៅឲបានសុខកើតជាតិណាៗកុំឲ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អភព្វ ស្លា ប់ទាំង់វ័យក្មេងដូចជាតិនេះ បងនឹងធ្វើតាមសន្យា ថែរក្សាខ្លួនឲបានល្អ រឹងមាំ មិនឲអូនអស់សង្ឃឹមទេ លាហើយក្មេងល្អរបស់បង សង្ឃឹមថាជាតិណាៗ ពួកយើងនឹងជួបគ្នាម្ដងទៀត «បង ស្រឡាញ់អូន ចាន់ ម៉ូរីតា ការចងចាំមួយនេះនឹងមិនរលុបទេ សម្រាប់មនុស្សពិសេស របស់បង» ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិចចឹង! សុខៗ សូដានីតា ប្រកាសដំណឹងស្វែងរកប្រពន្ធចុងឲ្យស្វាមី

កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងស្រី អ្នកនាង សូដានីតា បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រអ្នកនាង មានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលបានឃើញសាររបស់តារាស្រីរូបនេះ ប្រកាសស្វែងរកប្រពន្ធចុងឲ្យស្វាមីរបស់ខ្លួន ដោយនៅក្នុងសារបង្ហោះលើគណនីហ្វេសប៊ុកនោះ អ្នកនាងបានសរសេររៀបរាប់រាប់យ៉ាងដូច្នេះថា÷ដំណឹងប្រកាស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រកស្រី រឺប្រពន្ធចុងអោយប្តីខ្ញុំ មនុស្សថ្មីអាចឆាតជាមួយគាត់បាន រឺអ្នកមិត្តសិល្បះខ្លះដែលធ្លាប់ជាសង្សាគាត់ពីមុន បែរជាត្រូវគ្នាវិញក៏បានយ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ និងលម្អិតនៅពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រោយរឿងរ៉ាវនេះនៅឡើយទេ ខណ:ដែលមានមហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកដែលតែងតែតាមដានព័ត៌មានតារាកំពុងឆ្ងល់ថាតើរឿងនេះជារឿងពិត ឬក៏យ៉ាងណា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រោយមើលវីដេអូចម្រៀងជិត ១៨ ឆ្នាំ រួចមក ធ្វើឲ្យ សុភ័ក្រ្ត កុសុម៉ា ទប់ចិត្តមិនបាន ក៏បានទម្លាយប្រាប់រឿងមួយនេះ ថា….(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា «រស្មីនាគមាស» បានទម្លាយវីដេអូចម្រៀងជិត ១៨ ឆ្នាំ ដែលមានប្រិយមិត្តខ្លះមិនដែលបានឃើញពីមុនមកសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលបទចម្រៀងមួយនោះមានចំណងជើងថា «សុំលេងផង» ហើយបទនេះដែរ ច្រៀងដោយ នាយ ព្រែកជាមួយ សុភ័ក្រ្ត កុសុម៉ា ហើយក៏មានការចូលរួមសម្តែងដោយតារាល្បីៗដូចជា លីច័ន្ទសីហា និង ឡោម លក្ខណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នងនោះដែរ គណនីហ្វេសប៊ុកផេក «រស្មីនាគមាស» ក៏បានភ្ជាប់សារខ្លីមួយទៀតថា៖ “រំលឹកអនុស្សាវរីយ៍ កាលពីអតីត (Som Leng Phong) សូមបងប្អូនជួយLike និង follows page រស្មីនាគមាស ម្នាក់មួយផង ដើម្បីទទួលបានវីដេអូអនុស្សាវរីយ៍ជាច្រើនទៀត សូមអរគុណ បទនេះថតនៅភូមិភ្លើងឆេះរទេះ។”។ ក្រោយឃើញវីដេអូចម្រៀងជិត ១៨ ឆ្នាំ នេះរួចមក ធ្វើឲ្យ សុភ័ក្រ្ត កុសុម៉ា បានធ្វើការសែរវីដេអូចម្រៀងមួយនេះ ហើយថែមទាំងបាននិយាយប្រាប់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “បទហ្នឹងហើយដែលមិនទាន់ចេញផង ផលិតកម្មបិទបាត់ នឹកណាស់កាលនៅពីក្មេង មិនគិតអ្វី អោយតែដល់ថ្ងៃថតដឹងតែសប្បាយចិត្តគេងមិនលក់ សំខាន់គេមានកំណត់ហេតុទៀត MV កាល 2005” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

អាសន្នធំហើយ! ប៉ាឆាបូជាសពមួយនៅថៃ ផ្ទុះខូចយ៉ាងរន្ធ-ត់ ក្រោយម្ងៃៗបូជាសពអ្នកជំងឺកូវីដច្រើនពេក

កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ នេះ មានហេតុការណ៍មួយបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានកន្លែងបូជាសពមួយក្លែងស្ថិនៅក្នុងខេត្ត Thonburi បានផ្ទុះឡើងទាំងកំរោល ខណៈដែលមានសាកសពអ្នកជំងឺកូវីដ-១៩ រង់ចាំការបូជាបន្តកន្ទុយគ្នានោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ថៃ បានឱ្យដឹងថា ប៉ាឆាបូជាសពនោះត្រូវបានជ្រើសរើសជាកន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ មួយកន្លែងសម្រាប់ខេត្ត Thonbur ។ បើតាមការបញ្ជាក់ពីព្រះចៅអធិការវត្តបាននិយាយថា កន្លែង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បូជាសពនេះមានអាយុកាលជាង ២៥ ឆ្នាំទៅហើយ បើនិយាយពីសពអ្នកជំងឺកូវីដ-១៩ វិញ ក្នុងមួយថ្ងៃបូជាមិនតិចជាង ៤ នាក់នោះទេ ខណៈប្រទេសថៃមានអ្នកឆ្លងហក់ឡើងមិនស្រក់នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលកន្លែងបូជាសពបានផ្ទុះបែកបាក់ហើយនោះ ពេលនេះព្រះចៅអធិការវត្តក៏បានធ្វើការអំពាវនាវដល់សម្បុរសជនដើម្បីផ្តល់ជាបច្ច័យក្នុងការកសាងប៉ាឆាថ្មី ដើម្បីទុកសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ បន្តទៀតផងដែរ ៕

Read More

ដំណឹងថ្មី!!​ សម្តេចតេជោ ប្រកាសផ្លាស់ប្តូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ១២-១៧ឆ្នាំ ដែលប្តូរពីថ្ងៃទី……

(ភ្នំពេញ)៖ ដើម្បីឲ្យទាន់សភាពការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំ ដល់ អាយុ១៧ឆ្នាំ សម្តេចតេជោ ហ៊ុន សែន សូមប្រកាសផ្លាស់ប្តូរថ្ងៃ បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ១២-១៧ឆ្នាំ ពីថ្ងៃទី០៦ ខែសីហា មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១វិញ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃសុក្រនេះ។ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា) តែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជំរាបថា នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។ បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕ ប្រភព៖ Freshnews

Read More

មានទោ.សព្រោះភាព​កត្តញូ! ស្រ្តីម្នាក់លួ.ចម្សៅទឹកដោះគោនៅផ្សារឡាក់គី យកឲ្យយាយមានជំ.ងឺហូប ត្រូវសមត្ថកិច្ចឃា.ត់ខ្លួន

យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីអំពើលួច (មិនរាងចាល) នៅចំណុចក្នុងផ្សារឡាក់គី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ជនរងគ្រោះឈ្មោះ ហែម ទេពតារា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារឡាក់គី មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនសង្ស័យឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃា​ ត់ខ្លួន) ។វត្ថុតាងចាប់យក៖ ១-ម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំព៉ុង (របស់ជនរងគ្រោះ) ។ ២-កាបូបស្ពាយពណ៌ខ្មៅ (របស់ជនសង្ស័យ) ។ ៣-លុយខ្មែរចំនួនមួយម៉ឺនរៀល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (របស់ជនសង្ស័យ) ។ ៤-ទូរស័ព្ទ១គ្រឿងម៉ាក samsung (របស់ជនសង្ស័យ) ។កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបឡាក់គី ហើយបានបន្លំលួ ច ម្សៅទឹកដោះគោកូនក្មេងម៉ាក ensure gold ចំនួន១កំព៉ុង យកដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ ហើយចេញមកក្រៅផ្សារវិញ ក៏ត្រូវសន្តិសុខ និងបុគ្គលិកចា ប់ខ្លួនបានតែម្តង ។ ក្រោយមកក៏ត្រូវបានសន្តិសុខផ្សារឡាក់គី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងបុគ្គលិកបញ្ជូនមកអធិការដ្ឋាន ចាត់ការតាមនិតិវិធីតែម្តង ។តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ គាត់ពិតជាបានធ្វើសកម្មភាព លួចម្សៅទឹកដោះគោ របស់ផ្សារឡាក់គីបាន១កំប៉ុង ពិតប្រាកដមែន ព្រោះដើម្បីយកទៅឲ្យលោកយាយគាត់ឈ្មោះ ពិត អាយុ៦៣ឆ្នាំ មានជំងឺហូបបាយមិនកើត ហើយគាត់បានប្រាប់ទៀតថា គាត់ធ្លាប់បានធ្វើសកម្មភាព លួ ចម្សៅទឹកដោះគោនៅផ្សារឡាក់គី…

Read More